បរទេស ៖ យោងតាមការដក ស្រង់របាយការណ៍ដោយ RT ការទូទាត់ការប្រាក់ របស់សហរដ្ឋអាមេរិក លើបំណុលជាតិ របស់វាត្រូវបានប៉ាន់ប្រមាណថា បានកើនឡើងលើសពី១ទ្រីលានដុល្លារ ហើយលើមូលដ្ឋានប្រចាំឆ្នាំ គិតត្រឹមចុងខែតុលា នេះបើយោងតាមរបាយការណ៍របស់ Bloomberg ក្នុងសប្តាហ៍នេះ ។
ប្រភពដដែលបានឲ្យដឹងទៀតដែរថា ការគណនាគឺផ្អែក លើទិន្នន័យរតនាគារសហរដ្ឋអាមេរិក ដែលបង្ហាញពីសមតុល្យបំណុល ដែលមិនទាន់សងប្រចាំ ខែរបស់រដ្ឋាភិបាល និងផលបូកជាមធ្យម នៃការប្រាក់ដែលខ្លួនបង់។
ការចំណាយប្រចាំឆ្នាំ នៃបំណុលបានកើនឡើងទ្វេដងក្នុងរយៈពេល១៩ ខែចុងក្រោយនេះ ដោយសារការកើនឡើង អត្រាការប្រាក់បានធ្វើឱ្យ ការខ្ចីប្រាក់កាន់តែថ្លៃ និងតំណាងឱ្យ ១៥,៩ភាគរយ នៃថវិកាសហព័ន្ធទាំងមូលសម្រាប់ឆ្នាំ សារពើពន្ធ២០២២ គិតត្រឹមខែមុន។
សារព័ត៌មានដដែលនេះ បានកត់សម្គាល់ថា ការព្រួយបារម្ភកំពុងកើនឡើង ជុំវិញគោលនយោបាយសារពើពន្ធ របស់សហរដ្ឋអាមេរិក ចំពេលមានការខ្ចីប្រាក់ ពីរដ្ឋាភិបាលដ៏ធំ និងការបង់ប្រាក់ការប្រាក់កើនឡើង នៅលើគំនរបំណុល។ សក្ដានុពលកាន់តែអាក្រក់ទៅៗបាននាំឱ្យទីភ្នាក់ងារ Fitch Ratings ទម្លាក់ចំណាត់ថ្នាក់បំណុល របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក នៅក្នុងខែសីហាកន្លងទៅនេះផងដែរ ៕
ប្រែសម្រួ៖ស៊ុនលី