ប៉េកាំង៖ អ្នកជំនាញអាមេរិក បានឲ្យដឹងថា ជំនួបនាពេលខាងមុខរវាងប្រធានាធិបតីចិនលោក ចូ បៃដិន និងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅទីនេះត្រូវតែខិតខំដើម្បី “រក្សាស្ថិរភាពទំនាក់ទំនង” រវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោក។
លោក Denis Simon ដែលជាអ្នកជំនាញ នៅវិទ្យាស្ថានសម្រាប់ការសិក្សាចិន-អាមេរិក ក្នុងបទសម្ភាសថ្មីៗនេះជាមួយស៊ីនហួបានឲ្យដឹងថា “មេដឹកនាំទាំងពីរប្រាកដជាមានរបៀបវារៈដ៏ស្មុគស្មាញមួយ ដែលបុរសទាំងពីរនឹងត្រូវដោះស្រាយ។ ។
លោក Simon ក៏បានបម្រើការជាសាស្រ្តាចារ្យផ្នែកធុរកិច្ចសកល និងបច្ចេកវិទ្យានៅសាកលវិទ្យាល័យ North Carolina នៅ Chapel Hill និងជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌល សម្រាប់គោលនយោបាយច្នៃប្រឌិតនៅសាលាច្បាប់នៅសាកលវិទ្យាល័យ Duke ។
លោក Simon បានលើកឡើងថា “ត្រូវតែមានភាពច្បាស់លាស់បន្ថែមទៀតអំពីផ្លូវ ដែលយើងកំពុងធ្វើដំណើរ កន្លែងដែលយើងកំពុងធ្វើដំណើរ និងរបៀបដែលយើងនឹងទៅដល់ប្រភេទនៃទំនាក់ទំនង ដែលអាចធ្វើការបានយូរអង្វែងរវាងប្រទេសទាំងពីរ ប្រាជ្ញា និងការដឹកនាំរបស់មេដឹកនាំទាំងពីរអាចនាំមកនូវ ថ្ងៃស្អែកដ៏ល្អប្រសើរ។
លោកបានបន្តថា “វាជាបន្ទុកសម្រាប់ប្រទេសទាំងពីរ និងមេដឹកនាំក្នុងការស្វែងរកផ្លូវឆ្ពោះទៅមុខ ដើម្បីកាត់បន្ថយភាពតានតឹងនិងធ្វើឱ្យវាមានតម្លៃសម្រាប់ពលរដ្ឋក្នុងប្រទេសទាំងពីរ ដើម្បីទទួលបានផលប្រយោជន៍ពីការចូលរួមរវាងរដ្ឋាភិបាលទាំងពីរ”។
លោក Simon បានសម្តែងក្តីសង្ឃឹមថា សញ្ញាវិជ្ជមាននាពេលថ្មីៗនេះ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនបានធ្វើជាសាក្សីអាច “នាំទៅរកទំនាក់ទំនងកាន់តែប្រសើរឡើង” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបន្ថែមថា “ការពិតដែលថាការផ្លាស់ប្តូរមេដឹកនាំជាន់ខ្ពស់កំពុងកើតឡើង គឺជារឿងល្អ” ដោយលោក បានកត់សម្គាល់ថា ការធ្វើដំណើរដែលធ្វើឡើងដោយមន្រ្តីជាន់ខ្ពស់ជាច្រើននៃប្រទេសទាំងពីរគឺជាការចង្អុលបង្ហាញថា “មានអ្វីមួយវិជ្ជមានកំពុងកើតឡើង” ៕ ប្រែសម្រួល ឈូក បូរ៉ា