ថ្ងៃទី១៣ខែវិច្ឆិកា លោកស្រីMao Ningអ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើសន្និសីទកាសែតជាប្រចាំ ដើម្បីឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីកិច្ចជំនួបរវាងមេដឹកនាំចិននិងអាមេរិក។
លោកស្រីMao Ningបានថ្លែងថា ប្រទេសចិនបានប្រកាសពីដំណឹងដែលលោកXi Jinpingប្រធានរដ្ឋចិននឹងអញ្ជើញទៅធ្វើទស្សនកិច្ចនៅប្រទេសអាមេរិកតាមការអញ្ជើញដើម្បីធ្វើកិច្ចជំនួបរវាងមេដឹកនាំចិននិងអាមេរិក ហើយមេដឹកនាំទាំងពីរនឹងផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅអំពីបញ្ហាជាលក្ខណៈយុទ្ធសាស្រ្ត ភាពទូទៅនិងទិសដៅនៃទំនាក់ទំនងរវាងចិននិងអាមេរិក ក៏ដូចជាបញ្ហាសំខាន់ដែលពាក់ព័ន្ធនឹងសន្តិភាពនិងការអភិវឌ្ឍសកលផងដែរ។
លោកស្រីMao Ningបានបន្តថា ប្រទេសចិនបានប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍៣ គឺការគោរពគ្នាទៅវិញទៅមក ការរួមរស់នៅដោយសន្តិសហវិជ្ជមាន និងធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះដែលលើកឡើងដោយលោកប្រធានរដ្ឋចិន Xi Jinping សម្រាប់ដោះស្រាយទំនាក់ទំនងរវាងចិននិងអាមេរិក។រំពឹងថា ភាគីអាមេរិកនឹងអនុវត្តកិច្ចសន្យាយ៉ាងជាក់លាក់ដោយមិនស្វែងរកការធ្វើសង្គ្រាមត្រជាក់និងមិនមានចេតនាបង្កការប៉ះទង្គិចជាមួយចិន ក្នុងន័យរួមជំរុញទំនាក់ទំនងរវាងចិននិងអាមេរិក ឱ្យត្រឡប់ទៅរកផ្លូវអភិវឌ្ឍន៍ប្រកបដោយភាពល្អបរិសុទ្ធនិងមានស្ថិរភាពឡើងវិញ៕
អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន