គៀវ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០៣ថា ទីភ្នាក់ងារសារព័ត៌មានអ៊ុយក្រែន European Pravda បានរាយការណ៍កាលពីថ្ងៃចន្ទថា មជ្ឈមណ្ឌលហ្វឹកហ្វឺនយន្តហោះ F-16 របស់អឺរ៉ុប ហៅកាត់ (EFTC) ដែលជាកន្លែងដែលអ្នកបើកយន្តហោះអ៊ុយក្រែននឹងរៀនពីរបៀបហោះហើរយន្តហោះចម្បាំង F-16 ត្រូវបានបើកនៅក្នុងប្រទេសរូម៉ានី ។
មជ្ឈមណ្ឌល EFTC ដែលមានទីតាំងនៅមូលដ្ឋានអាកាសនៅក្នុងទីក្រុង Fetesti ស្ថិតនៅភាគអាគ្នេយ៍ នៃប្រទេសរូម៉ានី ត្រូវបានកំណត់ឱ្យក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលអន្តរជាតិសម្រាប់អ្នកបើកយន្តហោះ F-16 ។
កន្លែងនេះនឹងផ្តល់ការបណ្តុះបណ្តាលសម្រាប់អ្នកបើកយន្តហោះ F-16 មកពីប្រទេសរ៉ូម៉ានី និងបណ្តាប្រទេសដៃគូរបស់ខ្លួន រួមទាំងប្រទេសអ៊ុយក្រែនផងដែរ ។
ការបណ្តុះបណ្តាលសម្រាប់អ្នកបើកយន្តហោះរបស់អ៊ុយក្រែន នឹងមានរយៈពេលប្រហែល៦ខែ ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយសាធារណៈរបស់អ៊ុយក្រែន ឈ្មោះថា Suspilne ហូឡង់នឹងផ្គត់ផ្គង់យន្តហោះ F-16 ចន្លោះពី ១២ទៅ១៨គ្រឿងដល់រោងចក្ររបស់មជ្ឈមណ្ឌល EFTC ។
អ្នកបើកយន្តហោះរបស់អ៊ុយក្រែន បានចាប់ផ្តើមហ្វឹកហាត់ក្លែងធ្វើនៅលើយន្តហោះ F-16 ក្នុងខែសីហា កន្លងទៅនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា