បរទេស ៖ យោងតាមការអះអាង ដោយទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃអង្គារម្សិលមិញថា សេតវិមានមានទំនុកចិត្តថា ចិនមិនបានផ្គត់ផ្គង់អាវុធដល់រុស្ស៊ី សម្រាប់ប្រើប្រាស់ក្នុងជម្លោះអ៊ុយក្រែន នោះទេ។
យោងតាមការស្រង់ព័ត៌មានរបស់ RT លោក Sullivan ដែលត្រូវបានសាកសួរ ដោយក្រុមអ្នកកាសែតមុនកិច្ចប្រជុំកំពូល រវាងមេដឹកនាំអាមេរិកលោក Joe Biden និងលោក Xi Jinping ។
តាមផែនការលោក Biden កំពុងរៀបចំខ្លួន ដើម្បីធ្វើជាម្ចាស់ផ្ទះស្វាគមណ៍វត្តមាន របស់លោក Xi រួមជាមួយនឹងឥស្សរជនបរទេសផ្សេងទៀត នៅឯកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ក្នុងទីក្រុង San Francisco ។
ទោះបីជាយ៉ាងណាក្តី កាលពីចុងខែកក្កដា ការិយាល័យស៊ើបការណ៍ជាតិអាមេរិក ធ្លាប់បានចេញផ្សាយរបាយការណ៍មួយ ស្តីពីអ្វីដែលខ្លួនហៅថាការគាំទ្ររបស់ចិនចំពោះរុស្ស៊ីថា បានទាក់ទងនឹងសង្គ្រាមនៅអ៊ុយក្រែន ។ ឯកសារនេះបានរៀបរាប់លម្អិតអំពីការទិញថាមពល របស់ចិនរបស់រុស្ស៊ី និងការប្រើប្រាស់ប្រាក់យ័ន ក្នុងពាណិជ្ជកម្មជាមួយរុស្ស៊ី ដែលផ្ទុយ នឹងទណ្ឌកម្ម ដែលសហរដ្ឋអាមេរិកបានជំរុញ ហើយចោទចិនថាបានផ្គត់ផ្គង់អាវុធ មួយចំនួនឲ្យរុស្សី នៅក្នុងជម្លោះនេះផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី