ព័ត៌មានអន្តរជាតិ

លោកខាងលិច មើលឃើញថា ជម្លោះនៅអ៊ុយក្រែននឹង អាចអូសបន្លាយ ៥ឆ្នាំទៀត

Xinhua

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំលោកខាងលិចកាន់តែច្រើនឡើងៗ តាមសេចក្តីរាយការណ៍បានទទួលស្គាល់ថា ជម្លោះរុស្ស៊ី-អ៊ុយក្រែន នឹងអាចអូសបន្លាយរយៈពេលប្រាំឆ្នាំទៀត នៅក្នុងរូបភាពនៃភាពទាល់ច្រកដែល ភាគីទាំងសងខាងមិនអាចបំបែកបាន។

កាសែតThe Economist បានរាយការណ៍កាលពីថ្ងៃអង្គារថា ទាំងរុស្ស៊ី និងអ៊ុយក្រែន មិនបានត្រៀមខ្លួនដើម្បី ផ្តល់ឱ្យនូវសញ្ញាណាមួយដែលថា ជម្លោះនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះនោះទេ។
ប្រភពដដែលបាននិយាយទៀតថា វិបត្តិនេះបានធ្វើឱ្យមានភាពតានតឹងដល់ សមត្ថភាពយោធារបស់ប្រទេសលោកខាងលិច ចំពេលមានការតស៊ូដើម្បីផលិត គ្រាប់កាំភ្លើងធំឱ្យបានគ្រប់គ្រាន់ ហើយសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់ក៏នឹងធ្វើឲ្យមាន ភាពតានតឹងបន្ថែមទៀតផងដែរ។

ឧត្តមសេនីយកំពូលរបស់អ៊ុយក្រែន លោក Valery Zaluzhny បានបញ្ជាក់អំពីការយល់ឃើញគាត់បានប្រាប់ The Economist កាលពីដើមខែនេះថា ជម្លោះជាមួយរុស្ស៊ីបានឈានដល់ភាពទាល់ច្រក។

ថ្វីបើមន្ត្រីនៅក្នុងរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden មានបញ្ហាចំពោះការលើកឡើងរបស់ Zaluzhny ក៏ដោយក៏ពួកគេបានយល់ព្រមជាមួយ នឹងការវាយតម្លៃរបស់គាត់ កាសែត New York Times បានរាយការណ៍កាលពីសប្តាហ៍មុនដូចគ្នាដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top