ព័ត៌មានអន្តរជាតិ

ហ្វាំងឡង់ គម្រាមបិទព្រំដែន ទាំងស្រុងជាមួយ នឹងរុស្សី

រូបភាពពី៖​ AFP

បរទេស៖ យោងតាមការរបស់ RT ប្រទេសហ្វាំងឡង់អាច នឹងបិទច្រកព្រំដែនជាមួយរុស្ស៊ីក្នុងពេលឆាប់ៗនេះ ដើម្បីការពារសន្តិសុខ។

សេចក្តីថ្លែងការណ៍ដែលត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស្រីMari Rantanen កាលពីថ្ងៃអង្គារបានឲ្យដឹងដោយលើកឡើងពីការព្រួយបារម្ភអំពីជនអន្តោប្រវេសន៍ខុសច្បាប់មកពីប្រទេសទីបី។

គួរឲ្យដឹងដែរថាថ្មីៗនេះ រដ្ឋាភិបាលទីក្រុង Helsinki បានរឹតបន្តឹងវិធានការព្រំដែន ដោយហាមប្រជាជនឆ្លងកាត់ដោយមធ្យោបាយធ្វើដំណើរមួយចំនួនដូចជាកង់ពីប្រទេសរុស្ស៊ី។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ លោកស្រី Rantanen បាននិយាយថា ក្រសួងមហាផ្ទៃនឹងរៀបចំសំណើសម្រាប់រដ្ឋាភិបាល ដោយកត់សម្គាល់ថាការរឹតបន្តឹងអាចចូលជាធរមានប្រសិនបើចាំបាច់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខជាតិ ឬសុខភាពសាធារណៈ។

លោកស្រីក៏បានចង្អុលបង្ហាញថាការសម្រេចចិត្តចុងក្រោយណាមួយក៏អាស្រ័យលើប្រទេសរុស្ស៊ីផងដែរហើយបានអះអាងថាទីក្រុងម៉ូស្គូបានផ្លាស់ប្តូរគោលនយោបាយព្រំដែនរបស់ខ្លួនដើម្បីអនុញ្ញាតឱ្យជនចំណាកស្រុកខុសច្បាប់ហូរឆ្ពោះទៅប្រទេសហ្វាំងឡង់ផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

To Top