ប៉េរ៉ូត ៖ ប្រធានសភាលីបង់ លោក Nabih Berri បានព្រមានពីការពង្រីកជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស ចំពេលមានការប៉ះទង្គិចគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធលីបង់ នៅភាគខាងត្បូងប្រទេសលីបង់។
លោកបានលើកឡើងថា “ការខ្ជាប់ខ្ជួនរបស់សត្រូវ អ៊ីស្រាអែល ក្នុងការបង្កើន ការឈ្លានពានរបស់ខ្លួន ដោយបានកំណត់ គោលដៅម្តង ហើយម្តងទៀត ទៅលើជនស៊ីវិល អ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយ និងគ្រូពេទ្យ ដោយការវាយប្រហាររបស់ខ្លួន បានពង្រីកយ៉ាង ជ្រៅ ទៅក្នុងភាគខាងត្បូង ប្រទេសលីបង់ និងការគំរាមកំហែងរបស់ខ្លួន ក្នុងការវាយប្រហារ ទៅលើរដ្ឋធានីប៉េរ៉ូត របស់ប្រទេសលីបង់ និងបង្កើនហានិភ័យ នៃការពង្រីកសង្រ្គាម នៅក្នុងតំបន់ ចំពោះមុខតំណែងអន្តរជាតិ និងអារ៉ាប់ ដែលអំពាវនាវ ឲ្យប្រកាន់ខ្ជាប់នូវភាព ស្របច្បាប់អន្តរជាតិ”។
លោកបានធ្វើការកត់សម្គាល់នេះ ក្នុងអំឡុងកិច្ចប្រជុំក្នុង ក្រុងបេរូតជាមួយលោក Aroldo Lazaro Saenz ប្រធានបេសកកម្មនៃកងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ នៅលីបង់ (UNIFIL)។
សម្រាប់ផ្នែក របស់លោកវិញ លោក Lazaro បានសម្តែងការ ព្រួយបារម្ភយ៉ាងខ្លាំង របស់លោក អំពីស្ថានភាព នៅភាគខាងត្បូង ប្រទេសលីបង់ និងសក្តានុពល សម្រាប់អរិភាពកាន់តែទូលំទូលាយ និងធ្ងន់ធ្ងរបន្ថែមទៀត ដោយបន្ថែមថា អាទិភាពរបស់ UNIFIL គឺដើម្បីការពារការកើនឡើង ការពារជនស៊ីវិល និងធានាសុវត្ថិភាព នៃកងរក្សាសន្តិភាព ។
លោក Lazaro ក៏បានជួបជាមួយនាយករដ្ឋមន្ត្រី លីបង់លោក Najib Mikati កាលពីថ្ងៃអង្គារ ដែលបានអះអាងសារជាថ្មីថា “ការប្តេជ្ញាចិត្ត របស់លីបង់ ក្នុងការរក្សាកងកម្លាំង UNIFIL នៅភាគខាងត្បូងដោយគ្មានការផ្លាស់ប្តូរ ចំពោះភារកិច្ច របស់ពួកគេ” ។
យោងតាមប្រភពយោធាលីបង់ បានឱ្យដឹងថា ការប្រឈមមុខដាក់គ្នា នៅតាមព្រំដែនលីបង់ និងអ៊ីស្រាអែល បានបន្តនៅថ្ងៃអង្គារ ក្នុងអំឡុងពេលដែលយុទ្ធជនហេសបូឡា ពីរនាក់បានរងរបួស ៕
ប្រែសម្រួល ឈូក បូរ៉ា