ព័ត៌មានអន្តរជាតិ

មនុស្សរាប់ម៉ឺននាក់ ប្រមូលផ្តុំគ្នាក្នុងទីក្រុង វ៉ាស៊ីនតោន ដើម្បីគាំទ្រអ៊ីស្រាអែល និងទាមទារមិនឱ្យមានបទឈប់បាញ់គ្នា

រូបភាពពី៖​ Will Oliver/EPA

បរទេស៖ បាតុកររាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅទីក្រុង វ៉ាស៊ីនតោន ឌីស៊ី ដើម្បីបញ្ចេញសំឡេងគាំទ្រដល់អ៊ីស្រាអែល និងទាមទារមិនឱ្យមានបទឈប់បាញ់ណាមួយនៅក្នុងសង្រ្គាមរបស់ខ្លួនជាមួយក្រុមហាម៉ាស។ វាគ្មិន​នៅ​ក្នុង​ការ​តវ៉ា​នោះបាន​សរសើរ​ទង្វើ​របស់​ប្រធានាធិបតី​អ៊ីស្រាអែល Benjamin Netanyahu នៅ​តំបន់ហ្គាហ្សា និង​ការ​គាំទ្រ​របស់​ប្រធានាធិបតី​អាមេរិក Joe Biden ក្នុង​យុទ្ធនាការ​នេះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នំ២០២៣ បានឱ្យដឹងថា ត្រូវបានគេដាក់ឈ្មោះថា “ហែរក្បួនសម្រាប់អ៊ីស្រាអែល” ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយសហព័ន្ធជ្វីហ្វសម្រាប់អាមេរិកខាងជើង សន្និសិទរបស់ប្រធានអង្គការជ្វីហ្វអាមេរិកធំៗ និងក្រុមជ្វីហ្វដទៃទៀត។ ពួកគេបានពណ៌នាព្រឹត្តិការណ៍នេះថា ឈរនៅក្នុង “សាមគ្គីភាពជាមួយប្រជាជនអ៊ីស្រាអែល ហើយក៏បាបទាមទារឱ្យមានការដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ជាបន្ទាន់ និងដើម្បីថ្កោលទោសការកើនឡើងនៃការប្រឆាំងពួកនិយម”។

ព្រឹត្តិការណ៍នេះក៏ជាការឆ្លើយតបទៅនឹងការតវ៉ាទូទាំងប្រទេស ដែលបានអំពាវនាវឱ្យមានបទឈប់បាញ់នៅតំបន់ហ្គាហ្សា និងថ្កោលទោសការទម្លាក់គ្រាប់បែកមិនរើសមុខលើតំបន់ស៊ីវិល។ នៅថ្ងៃទី៤ ខែវិច្ឆិកា ការតវ៉ាមួយដើម្បីគាំទ្របទឈប់បាញ់បានប្រមូលផ្តុំមនុស្សពី ១០០.០០០នាក់ ទៅ ៣០០.០០០ នាក់នៅទីក្រុងវ៉ាស៊ីនតោន។ បាតុកម្មជាង ៣.៧០០នាក់ នៅក្នុងសាមគ្គីភាពជាមួយប៉ាឡេស្ទីនបានធ្វើឡើងនៅចន្លោះថ្ងៃទី ៧ និង ២៧ ខែតុលា។

មេដឹកនាំភាគច្រើននៃព្រឹទ្ធសភា លោក Chuck Schumer (D-NY) ប្រធានសភាតំណាងរាស្រ្ត Mike Johnson (R-LA) មេដឹកនាំសំឡេងភាគតិច Hakeem Jeffries (D-NY) សមាជិកព្រឹទ្ធសភា Joni Ernst (R-IA) និងតំណាងរាស្រ្ត Ritchie Torres (D-NY) បាននិយាយនៅក្នុងព្រឹត្តិការណ៍នេះ ដែលក៏មានការបង្ហាញអំពីមេដឹកនាំនៃអង្គការជ្វីហ្វ តារាល្បីៗ និងអ្នកផ្សាយព័ត៌មានគ្រីស្ទាន John Hagee ដែលបានបង្កើត Christians United សម្រាប់អ៊ីស្រាអែល៕ ប្រែសម្រួលៈ ណៃ តុលា

To Top