ហ្សាការតា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ថា យន្តហោះចំនួន១គ្រឿងរបស់ យោធាឥណ្ឌូនេស៊ី បានធ្លាក់ ។
ទូរទស្សន៍ Metro TV ដែលជាទូរទស្សន៍ក្នុងស្រុកបានរាយការណ៍មកថា យន្តហោះចំនួន១គ្រឿង ដែលប្រតិបត្តិការដោយកងកម្លាំងអាកាសរបស់ឥណ្ឌូណេស៊ី បានធ្លាក់នៅក្នុងស្រុក Pasuruan នៃខេត្ត East Java របស់ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃព្រហស្បតិ៍នេះ ។
ខ្សែវីដេអូដែលបានចាក់ផ្សាយដោយទូរទស្សន៍បានបង្ហាញការផ្ទុះមួយនៅគ្រាដែលយន្តហោះបានប៉ះនឹងដី និងបំណែកយន្តហោះ ។
គេនៅមិនទាន់ដឹងច្បាស់ថា មានអ្នកស្លាប់ និងរងរបួសប៉ុន្មាននាក់នៅឡើយទេ ក្រោយមានហេតុការណ៍ធ្លាក់យន្តហោះយោ ធារបស់ឥណ្ឌូនេស៊ីនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា