ព័ត៌មានអន្តរជាតិ

អ្នកនាំពាក្យ ក្រសួងការបរទេសចិន ឆ្លើយសំណួរបស់អ្នកសារព័ត៌មាន ស្តីពីកិច្ចជំនួបប្រមុខរដ្ឋ ចិន-អាមេរិក

ថ្ងៃទី ១៦ ខែវិច្ឆិកា ក្នុងសន្និសីទកាសែតជាប្រចាំ មានអ្នកសារព័ត៌មានសួរថា សហគមន៍អន្តរជាតិ បានផ្តោតការយក ចិត្តទុកដាក់ខ្ពស់ ចំពោះកិច្ចជំនួបប្រមុខរដ្ឋចិន-អាមរិក តើអ្នកនាំពាក្យអាចណែនាំពី សភាពការណ៍ ពាក់ព័ន្ធនិងសមិទ្ធផលអំពីកិច្ចជំនួប បន្ថែមទៀតដែរឬទេ?

លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បានឆ្លើយថា ថ្ងៃទី១៥ខែវិច្ឆិកាតាមម៉ោងក្នុងតំបន់ លោកXi Jinping ប្រធានរដ្ឋចិន បានធ្វើកិច្ចជំនួប ជាមួយលោក Biden ប្រធានាធិបតីអាមេរិក តាមការអញ្ជើញនៅក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក ប្រមុខរដ្ឋទាំងពីរ បានផ្លាស់ប្តូរមតិ យោបល់យ៉ាង ស៊ីជម្រៅនិងស្មោះត្រង់ ដោយបានពិភាក្សា អំពីផ្លូវរួមរស់ជាមួយគ្នា ដ៏ត្រឹមត្រូវរវាងចិននិងអាមេរិក កំណត់ជាក់លាក់ ថែមទៀត នូវទំនួលខុសត្រូវ នៃមហាប្រទេស ដែលចិននិងអាមេរិករ៉ាប់រងជាមួយគ្នា បង្កើតជាចក្ខុវិស័យសាន់ហ្វ្រាន់ស៊ីស្កូ ដែលឆ្ពោះទៅអនាគត ដែលបានតម្រង់ទិសដៅ និងគ្រោងផែនទីបង្ហាញផ្លូវ សម្រាប់ការអភិវឌ្ឍដោយល្អបរិសុទ្ធ នឹងនរនិងចីរភាព នៃទំនាក់ទំនងចិន-អាមេរិក ។ កិច្ចជំនួបនេះប្រកប ដោយលក្ខណៈស្ថាបនា ភាពវិជ្ជមាននិងគ្រប់ជ្រុងជ្រោយ និងប្រកបដោយសារៈសំខាន់ជាយុទ្ធសាស្រ្ត និងឥទ្ធិពលវែងឆ្ងាយ គឺជាព្រឹត្តិការណ៍ដ៏ធំមួយ ក្នុងទំនាក់ទំនងអន្តរជាតិបច្ចុប្បន្ន ហើយក៏នឹងក្លាយទៅជានិមិត្តសញ្ញា ក្នុងប្រវត្តិសាស្រ្តចិន-អាមេរិកផងដែរ ។

ក្នុងកិច្ចជំនួប លោកXi Jinping បានអធិប្បាយដោយគ្រប់ជ្រុងជ្រោយនូវជំហរ របស់ចិនក្នុងការពង្រឹងនិងធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងចិន-អាមេរិក ដោយចង្អុលបង្ហាញពីការរួមគ្នា ទាំងប្រាំប្រការ ដែលជាសរសរស្តម្ភសម្រាប់ជំរុញ ការអភិវឌ្ឍដោយនឹងនរនិងល្អបរិសុទ្ធ នូវទំនាក់ទំនងចិន-អាមេរិក ដែលបានត្រួសត្រាយអនាគតថ្មី នៃទំនាក់ទំនងចិន-អាមេរិក ។ កិច្ចជំនួបលើកនេះទទួលបានលទ្ធផល ជាផ្លែផ្កាលើវិស័យជាច្រើននិងបានឈានដល់ គំនិតឯកភាពរួមជាង ២០ ទាំងនេះបានបង្ហាញថែមទៀតថា ចិននិងអាមេរិកមាន ផលប្រយោជន៍រួមយ៉ាងទូលំទូលាយ ហើយ ក៏បានបញ្ជាក់ថា ទំនាក់ទំនងចិន-អាមេរិក គឺជាទំនាក់ទំនងដែលផ្តល់ផលប្រយោជន៍ ដល់គ្នាទៅវិញទៅមក ។ កិច្ចជំនួបនេះគឺជាកិច្ចជំនួប ដែលគ្រប់គ្រងការខ្វែងគំនិតគ្នា និងត្រួសត្រាយកិច្ចសហប្រតិបត្តិការ ហើយក៏ជាកិច្ចជំនួប ដែលបំពេញបន្ថែមភាពប្រាកដប្រជា និងស្ថិរភាពដល់ពិភពលោកផងដែរ ហេតុនេះកិច្ចជំនួប សាន់ហ្វ្រាន់ស៊ីស្កូន គួរក្លាយទៅជាទីចាប់ផ្តើមថ្មី នៃទំនាក់ទំនងចិន-អាមេរិក ៕
អត្ថបទ និងរូបភាព ដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top