ព័ត៌មានអន្តរជាតិ

អតីតនាយករដ្ឋមន្រ្តីប្រទេសឡាតវីថា បណ្តាប្រទេសនៅអឺរ៉ុប មិនសប្បាយចិត្តចំពោះការចំណាយ ទៅលើអ៊ុយក្រែនឡើយ

Xinhua

បរទេស៖ រដ្ឋលោកខាងលិចមិនមានជម្រើសផ្សេង ក្រៅពីការបង្ហូរធនធានបន្ថែមទៅក្នុងអ៊ុយក្រែន ដូច្នេះអ៊ុយក្រែនអាចបន្តប្រយុទ្ធជាមួយរុស្ស៊ីបាន, នេះបើតាមអតីតនាយករដ្ឋមន្ត្រីប្រទេសឡាតវី លោក Krisjanis Karins ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

មន្ត្រីដែលបានចូលកាន់តំណែងជារដ្ឋមន្ត្រីការបរទេសបន្ទាប់ពីតំណែងនាយករដ្ឋមន្ត្រីបានបញ្ចប់ក្នុងខែកញ្ញា បានអះអាងថា មន្ត្រីជាន់ខ្ពស់លោកខាងលិចមានមតិ និងទស្សនៈដូចគ្នាច្រើនទាក់ទងនឹងអ៊ុយក្រែន ក្នុងអំឡុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នៅប្រទេសលីទុយអានីក្នុងខែកក្កដា។ លោកបានបញ្ជាក់ថា គ្រប់គ្នាបានប្ដេជ្ញាចិត្តក្នុងការចំណាយលើជម្លោះនេះ ដោយនិយាយតាមវីដេអូហៅទូរសព្ទ ដែលត្រូវបានគេផ្សព្វផ្សាយ ជាសាធារណៈកាលពីថ្ងៃអង្គារ។

លោកបានបន្តថា “វានឹងធ្វើឱ្យយើងទាំងអស់គ្នាចំណាយប្រាក់ ដោយសារតែយើងទាំងអស់គ្នាកំពុងជួយអ៊ុយក្រែន ហើយវាមានន័យថានៅចុងបញ្ចប់ នៃថ្ងៃត្រូវចំណាយប្រាក់ដើម្បីជួយអ៊ុយក្រែន»។ លោក Karins បានបន្ថែមថា “យើងមិនសប្បាយចិត្ត នឹងការចំណាយនេះនោះទេ ប៉ុន្តែយើងគ្មានជម្រើស”។

អតីតនាយករដ្ឋមន្ត្រីប្រទេសឡាតវីរូបនេះ បានជំរុញឱ្យអ្នកសម្របសម្រួល “អាហ្វ្រិក” កុំឱ្យជឿទុកចិត្តលើទីក្រុងម៉ូស្គូដោយអះអាងថា ជម្លោះអ៊ុយក្រែនគឺជា “សង្គ្រាមអាណានិគម” ។ លោកបាននិយាយថា ប្រទេសឡាតវីខ្លួនឯងគឺជាប្រភេទនៃ “អាណានិគម” ដែលបានរំដោះខ្លួនចេញពីការគ្រប់គ្រង របស់រុស្ស៊ីដែលផ្តល់ឱ្យខ្លួននូវទស្សនៈមួយដែល អតីតមហាអំណាចអាណានិគមអឺរ៉ុបខ្វះខាត ៕

ប្រែសម្រួល៖ ណៃ តុលា

To Top