ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដីមួយ វាយប្រហារភាគខាងកើត នៃប្រទេសឥណ្ឌូនេស៊ី តែពុំមានសញ្ញាណាមួយបញ្ជាក់អំពីរលកយក្សស៊ូណា មិ នោះទេ

រូបភាពពី៖​ AFP

ហ្សាការតា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្ររបស់ប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៥,២រ៉ិចទ័រ បានវាយប្រហារមកលើខេត្ត Papua ស្ថិតនៅភាគខាងកើតនៃប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃសុក្រនេះ ។

ទីភ្នាក់ងារខាងលើនេះបានរាយការណ៍មកថា គ្រោះរញ្ជួយដីបានកើតឡើងនៅវេលាម៉ោង១០និង០២នាទីព្រឹក ម៉ោងនៅទីក្រុងហ្សាការតា ត្រូវនឹងម៉ោង៣និង០២នាទីម៉ោងសកល ដោយចំណុចកណ្តាលរបស់គ្រោះរញ្ជួយដីនេះស្ថិតនៅចម្ងាយ២៩ គីឡូម៉ែត្រភាគអាគ្នេយ៍នៃតំបន់ Sarmi Regency នៅលើដីគោក និងមានជម្រៅ២២គីឡូម៉ែត្រ ។

មិនមានសក្តានុពលណាមួយសម្រាប់បង្កឲ្យមានរលកយក្សដែលបណ្តាលមកពីការរញ្ជួយនោះទេ ដូច្នេះគ្មានការព្រមានអំពីរលកយក្សស៊ូណាមិ ដែលត្រូវបានចេញផ្សាយដោយទីភ្នាក់ងារនេះនោះដែរ ។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌូណេស៊ី ជាប្រទេសប្រជុំកោះ តែងតែរងការរញ្ជួយដីជាញឹកញាប់ ដោយសារទីតាំងរបស់ប្រទេសនេះនៅតំបន់ដែលងាយរងគ្រោះដោយការរញ្ជួយដី ដែលគេហៅថា “រង្វង់នៃព្រះអគ្គីនៅមហាសមុទ្រប៉ាស៊ីហ្វិក” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top