ព័ត៌មានអន្តរជាតិ

អាជ្ញាធរមីយ៉ាន់ម៉ា រឹបអូសបានគ្រាប់ថ្នាំញៀនរំញោចប្រព័ន្ធប្រសាទចំនួន១លានគ្រាប់ នៅភាគខាងកើតប្រទេស

រូបភាពពី៖​ Myanmar News

រ៉ងហ្គូន៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ថា យោងតាមការចេញផ្សាយរបស់គណៈកម្មាធិការកណ្តាលសម្រាប់ការគ្រប់គ្រងគ្រឿងញៀន ហៅកាត់ថា (CCDAC) ។

កាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា អាជ្ញាធរមីយ៉ាន់ម៉ា បានរឹបអូសបានគ្រាប់ថ្នាំរំញោចប្រព័ន្ធប្រសានចំនួន១លានគ្រាប់ នៅក្នុងរដ្ឋ Shan ដែលស្ថិតនៅភាគខាងកើតនៃប្រទេសមីយ៉ាន់ម៉ា ដោយកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនបានឆែកឆេររថយន្តចំនួន១គ្រឿងនៅសង្កាត់ Pinlaung រដ្ឋខាងលើកាលពីថ្ងៃទី៩ វិច្ឆិកា ហើយរឹបអូសបានគ្រាប់ថ្នាំញៀនដ៏ច្រើនទាំងនេះ ។

ការស៊ើបអង្កេតបានបង្ហាញថា គ្រាប់ថ្នាំរំញោចប្រព័ន្ធប្រសាទដែលរឹបអូសបានគឺមានតម្លៃ៥០០លាន kyats ស្មើនឹងប្រហែល២៣៨.០៩៥ដុល្លារសហរដ្ឋអាមេរិក កំពុងត្រូវបានជួញដូរពីរដ្ឋ Shan ទៅកាន់តំបន់តំបន់រ៉ងហ្គូន ។

គណៈកម្មាធិការនេះបានបញ្ជាក់ថា អ្នកដែលពាក់ព័ន្ធករណីនេះ ត្រូវបានចោទប្រកាន់ស្ថិតក្រោមច្បាប់គ្រឿងញៀន និងសារធាតុចិត្តសាស្ត្ររបស់ប្រទេសមីយ៉ាន់ម៉ា ហើយការស៊ើបអង្កេតបន្ថែមកំពុងដំណើរការ ។

យោងតាមរបាយការណ៍របស់ CCDAC បានឲ្យដឹងថា គ្រាប់ថ្នាំរំញោចប្រព័ន្ធប្រសាទទាំងនេះត្រូវបានរឹបអូសក្នុងរយៈពេល២ថ្ងៃជាប់ៗគ្នានៅក្នុងសង្កាត់ Pinlaung ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top