ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល មិនទាន់សម្រេចចិត្ត ជំហ៊ានបន្ទាប់ សម្រាប់តំបន់ហ្គាហ្សា នៅឡើយទេ

រូបភាព៖ Afp

បរទេស៖កាសែត Jerusalem Post បានរាយការណ៍កាលពីថ្ងៃសុក្រ ដោយដកស្រង់ប្រភពដែលធ្លាប់ស្គាល់ ពីការពិភាក្សាកន្លងមកថា យោធា នៃប្រទេសអ៊ីស្រាអែលត្រូវបានជាប់គាំង នៅក្នុងការជជែកពិភាក្សាមួយ នៅកម្រិតខ្ពស់បំផុតអំពីអ្វី ដែលជំហានបន្ទាប់ដែលត្រូវធ្វើឡើង នៅក្នុងតំបន់ហ្គាហ្សា។

យោងតាមប្រភពដដែល បានបញ្ជាក់ថា ជម្រើសដែលត្រូវបានគេរាយការណ៍រួម មានការពង្រីកប្រតិបត្តិការយោធា ដែលកំពុងបន្តចូលទៅក្នុងផ្នែកខាងត្បូងនៃតំបន់ហ្គាហ្សា ឬការឈានដល់កិច្ចព្រមព្រៀងបណ្តោះអាសន្ន ជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាស ការផ្លាស់ប្តូរចំណាប់ខ្មាំងអ៊ីស្រាអែល យ៉ាងហោចណាស់មួយចំនួន សម្រាប់ការផ្អាកនៅក្នុងអរិភាព ឬការដោះលែងអ្នកទោស ប៉ាឡេស្ទីន ជាដើម។

គេជឿជាក់ថាសូម្បីតែលទ្ធភាពដែលអ៊ីស្រាអែល និងក្រុមហាម៉ាសអាចជិតនឹងកិច្ចព្រមព្រៀងប្រភេទខ្លះ នោះក៏នឹងអាចប្រហែលជាកំពុងធ្វើឱ្យប្រតិបត្តការ រុញច្រានចូលទៅក្នុងភាគខាងត្បូង នៃហ្គាហ្សាទំនងជានឹងអាចបន្ថយល្បឿន មកវិញបន្តិចខ្លះដែរ។

គួរឲ្យដឹងដែរថាកន្លងមកទាំងថ្នាក់ដឹកនាំយោធា និងជនស៊ីវិលក្នុងប្រទេសអ៊ីស្រាអែល បានប្តេជ្ញាម្តងហើយម្តងទៀតថា នឹងកម្ទេចក្រុមហាម៉ាស និងធានាការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល ដែលត្រូវបានចាប់ខ្លួនដោយក្រុមប៉ាឡេស្ទីន តាំងតែពីដើមជម្លោះមកម្ល៉េះ៕

ប្រែសម្រួល៖ស៊ុនលី

To Top