បរទេស៖ កងកម្លាំងយោធា នៃប្រទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានស្ទាក់ចាប់ក្រុមនាវាអ៊ុយក្រែន មួយចំនួន ដែលធ្វើដំណើរឆ្ពោះទៅកាន់ ឧបទ្វីបគ្រីមៀ។
យោងតាមការចេញផ្សាយ របស់ RT នាវាទាំងនោះរួមមាន នាវាដែលបើកបរដោយមនុស្ស និងយន្តហោះគ្មានមនុស្សបើក ក្នុងទឹកជាច្រើនគ្រឿង ហើយវាត្រូវបានបាញ់ បំផ្លាញដោយយន្តហោះ នៃកងទ័ពជើងទឹករបស់ប្រទេស។
ក្នុងនោះនាវាល្បឿនលឿន ដែលត្រូវបានសម្គាល់ ដោយយោធាថាជានាវាពាក់កណ្តាលស្វ័យប្រវត្តិ គ្រួសារត្រកូល Willard ដែលផលិតដោយសហរដ្ឋអាមេរិក ក៏ស្ថិតនៅក្នុងផែនការនេះដែរ។
ទោះបីជាយ៉ាងណាក្តីកងកម្លាំងយោធា មិនបានបញ្ជាក់លម្អិតអំពីប្រភេទ និងលក្ខណៈពិតប្រាកដនៃនាវាគ្មានមនុស្សបើកទេ ដោយគ្រាន់តែបញ្ជាក់ថាវាបានបំផ្លាញ យន្តហោះគ្មានមនុស្សបើក របស់រុស្សី ហើយមានចំនួនសរុបប្រមាណជា ៧ គ្រឿង៕
ប្រែសម្រួល៖ស៊ុនលី