ព័ត៌មានអន្តរជាតិ

ទាំងមេដឹកនាំយោធា និងមេដឹកនាំស៊ីវិល អ៊ីស្រាអែល មិនទាន់សម្រេចចិត្ត ថានឹងធ្វើអ្វីបន្ត នៅក្នុងតំបន់ហ្គាហ្សា

រូបភាព៖ Israel Defense Forces/Neil Cohen

បរទេស៖ កាសែត Jerusalem Post បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់ប្រភព ដែលធ្លាប់ដឹងពីការពិភាក្សានេះថា យោធា និងមេដឹកនាំស៊ីវិលអ៊ីស្រាអែលត្រូវបានជាប់គាំង នៅក្នុងការជជែកពិភាក្សាមួយ “នៅកម្រិតខ្ពស់បំផុត” អំពីអ្វីដែលជំហានបន្ទាប់ ដែលត្រូវធ្វើឡើង នៅក្នុងតំបន់ហ្គាហ្សា។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ជម្រើសដែលត្រូវបានគេរាយការណ៍ ថារួមមានការពង្រីកប្រតិបត្តិការយោធា ដែលកំពុងបន្តចូលទៅក្នុងផ្នែកខាងត្បូង របស់ប៉ាឡេស្ទីន ឬការឈានដល់កិច្ចព្រមព្រៀង បណ្តោះអាសន្ន ជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាស ការផ្លាស់ប្តូរចំណាប់ខ្មាំងអ៊ីស្រាអែល យ៉ាងហោចណាស់មួយចំនួន សម្រាប់ការផ្អាកនៅក្នុងអរិភាព ឬការដោះលែង អ្នកទោសប៉ាឡេស្ទីន។

យោងតាមកាសែតនេះ សូម្បីតែលទ្ធភាពដែលអ៊ីស្រាអែល និងក្រុមហាម៉ាស អាចជិតនឹងកិច្ចព្រមព្រៀងប្រភេទខ្លះ “ប្រហែលជាកំពុងធ្វើឱ្យការរុញច្រានចូល ទៅក្នុងភាគខាងត្បូងនៃហ្គាហ្សា” ផងដែរ។

ទាំងថ្នាក់ដឹកនាំយោធា និងស៊ីវិលក្នុងប្រទេសអ៊ីស្រាអែល បានប្តេជ្ញាម្តងហើយម្តងទៀតថា នឹងកម្ទេចក្រុមហាម៉ាស និងធានាការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលដែលត្រូវបានចាប់ខ្លួនដោយក្រុមប៉ាឡេស្ទីននៅដើមជម្លោះ។ រហូតមកដល់ពេលនេះ អ៊ីស្រាអែលមិនទាន់មានការរីកចម្រើន ច្រើនជាមួយនឹង គោលដៅចុងក្រោយនេះទេ ប្រព័ន្ធផ្សព្វផ្សាយបានទទួលស្គាល់ដោយបន្ថែមថា ឥឡូវនេះអាចជាពេលដែល “តុល្យភាព” នៃគោលដៅដែលបានប្រកាសទាំងពីរកើតឡើង៕

ប្រែសម្រួលៈ ណៃ តុលា

To Top