ព័ត៌មានអន្តរជាតិ

ជំនួយការលោក Zelensky រិះគន់ភាពយឺតយ៉ាវ នៃការដឹកជញ្ជូនជំនួយ អាវុធរបស់លោកខាងលិច

រូបភាពពី៖​ RT

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ទីប្រឹក្សាជាន់ខ្ពស់បំផុតរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelenskyគឺ លោក Mikhail Podoliak បាននិយាយថា ការបញ្ជូនអាវុធលោកខាងលិចទៅទីក្រុងគៀវ គួរតែកើតឡើងលឿនជាងអ្វីដែលធ្លាប់មាន។

នៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃសុក្រជាមួយទូរទស្សន៍ 24 Kanal របស់អ៊ុយក្រែន មន្ត្រីរូបនេះបានកត់សម្គាល់ថាការពន្យារពេលយូរក្នុងការដឹកជញ្ជូនអាវុធផ្តល់ឱ្យរុស្ស៊ីនូវពេលវេលាគ្រប់គ្រាន់ដើម្បីរៀបចំសម្រាប់ការការពារជាយុទ្ធសាស្ត្រនៅពេលពួកគេមកដល់។

លោក Podoliak បានត្អូញត្អែរថាជំនួយយោធាដែលបានសន្យាដោយលោកខាងលិចគួរតែទៅដល់គោលដៅរបស់ខ្លួន ក្នុងរយៈពេល៧ទៅ១០ថ្ងៃ ដរាបណាវាត្រូវការសម្រាប់ការដឹកជញ្ជូនចំណែកឯការពិត ដំណើរការត្រូវចំណាយពេល ៩០ឬ១២០ថ្ងៃ។

ការធ្វើអត្ថាធិប្បាយលើស្ថានភាពបច្ចុប្បន្ននៅជួរមុខ ជំនួយការកំពូលរបស់ Zelensky បានសារភាពថា ការវាយលុករបស់អ៊ុយក្រែន ប្រហែលជា មិនដំណើរការឡើយទោះក្នុងកម្រិតណា ឬក្នុងល្បឿនដែលយើងចង់បាននោះទេ៕ ប្រែសម្រួល៖ស៊ុនលី

To Top