ព័ត៌មានអន្តរជាតិ

Update៖ សហរដ្ឋអាមេរិក លើកឡើង ខ្លួននៅតែជំរុញឲ្យ មានកិច្ចព្រមព្រៀង គ្នារវាងអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់ ក្រោយពីមានការ ដោះលែងស្ត្រី និងកុមារធ្វើជា ចំណាប់ខ្មាំង

ប្រភព៖ Xinhua

វ៉ាស៊ីនតោន ៖ កាលពីថ្ងៃសៅរ៍ សហរដ្ឋអាមេរិក បានលើកឡើងថា ខ្លួននៅតែធ្វើការ ដើម្បីធានាបាន នូវកិច្ចព្រមព្រៀង រវាងអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់ បន្ទាប់ពីកិច្ចព្រមព្រៀង បណ្តោះអាសន្ន ដែលត្រូវបាន រាយការណ៍មកថា មានការ ដោះលែងស្ត្រី និងកុមារដែលត្រូវបាន ចាប់ធ្វើជាចំណាប់ខ្មាំង នៅតំបន់ហ្គាហ្សា ជាថ្នូរនឹងការផ្អាកការប្រយុទ្ធគ្នា ។

លោកស្រី Adrienne Watson អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ របស់សេតវិមាន បានលើកឡើងនៅលើបណ្តាញសង្គម X ដែលជាអតីតបណ្តាញសង្គម Twitter ដែលជាការឆ្លើយតប ទៅនឹងកាសែត The Washington Post ដែលរាយការណ៍មកថា កិច្ចព្រមព្រៀង មួយត្រូវបានយល់ព្រមថា “យើងមិនទាន់ឈានដល់កិច្ចព្រមព្រៀងនៅឡើយទេ ប៉ុន្តែយើងបន្តខិតខំប្រឹងប្រែង ដើម្បីឈានដល់កិច្ចព្រមព្រៀង” ។

កាសែត The Washington Post បានរាយការណ៍កាលពីយប់ថ្ងៃសៅរ៍ថា កិច្ចព្រមព្រៀងដែលអ្នកអព្យាក្រិត្យ គឺប្រទេសកាតា បានធ្វើឡើងរវាងអ៊ីស្រាអ៊ែល និង ក្រុមហាម៉ាស់ ត្រូវបានឈានដល់ សម្រាប់បទឈប់បាញ់រ យៈពេល៥ថ្ងៃជាថ្នូរនឹងចំណាប់ខ្មាំងចំនួន ៥០នាក់ឬលើសពីនេះ ។

កាសែត The Washington Post បានចុះផ្សាយថា កិច្ចព្រមព្រៀងលម្អិត ដែលមាន៦ទំព័រអាចមានន័យថា ការដោះលែងចំណាប់ខ្មាំង ចាប់ផ្តើមក្នុងរយៈពេលប៉ុន្មានថ្ងៃ ហើយក៏អាចនាំ ទៅដល់ការផ្អាក ជានិរន្តរភាពជាលើកដំបូង នៅក្នុងជម្លោះនៅតំបន់ ហ្គាហ្សាផងដែរ ។

ដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះ កាសែតដដែលនេះបានចុះផ្សាយថា ភាគីទាំងអស់នឹងបញ្ឈប់ប្រតិបត្តិការប្រយុទ្ធ ខណៈដែលចំណាប់ខ្មាំងមួយចំនួន ត្រូវបានដោះលែងជាក្រុម ដោយមានចលនាឃ្លាំមើលជាប្រចាំ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top