ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេស ៖ ពលរដ្ឋណ័រវេសន៍ចំនួន៨០នាក់ ចាកចេញពីតំបន់ហ្គាហ្សា មកកាន់មាតុប្រទេស វិញហើយ

ប្រភព៖ Xinhua

OSLO៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ក្រសួងការបរទេសបានឲ្យដឹងថា រដ្ឋាភិបាល របស់ប្រទេសណ័រ វេសន៍បានរៀបចំជើងហោះហើរ ពិសេសមួយ ដែលបានចាកចេញពីទីក្រុងគែរ ទៅកាន់ទីក្រុងអូស្លូ (OSLO) កាលពីសៀលថ្ងៃសៅរ៍ ដោយបានជួយពលរដ្ឋចំនួន៨០នាក់ ឱ្យវិលត្រឡប់ទៅ មាតុប្រទេសវិញ ដែលចេញពីតំបន់ហ្គាហ្សា ។
ក្រសួងខាងលើបានឲ្យដឹងថា មនុស្សទាំងនេះ បានទទួលយកការផ្ដល់ជំនួយ របស់រដ្ឋាភិបាលណ័វវេស ក្នុងបញ្ជូនត្រឡប់មកវិញ ហើយបានចាកចេញពីតំបន់ហ្គាហ្សា នៅថ្ងៃពុធ និងថ្ងៃសុក្រ ។

លោក Espen Barth Eide រដ្ឋមន្ត្រីការបរទេស ណ័រវេសន៍ បានថ្លែងថា “យើងសប្បាយចិត្ត ដែលពលរដ្ឋណ័រវេសន៍ ជាច្រើនអាចចាកចេញពីតំបន់ហ្គាហ្សា ហើយឥឡូវនេះកំពុងធ្វើដំណើរ ទៅកាន់ប្រទេសណ័រវេសន៍ ។ ក្រសួងការបរទេស នៅតែបន្តធ្វើការដើម្បីធានាថា ពលរដ្ឋណ័រវេសន៍ ទាំងអស់ ដែលមានបំណង ចង់ចាកចេញពីតំបន់ហ្គាហ្សា អាចធ្វើបាន ដោយលោកបានថ្លែង ដូច្នេះនៅក្នុងការ ចេញផ្សាយមួយដែលថា កាន់តែឆាប់រហ័សតាម ដែលអាចធ្វើទៅបាន ។

ក្រសួងដដែលបានឲ្យដឹងថា រហូតមកដល់ពេលនេះ ជនជាតិណ័វវេសន៍ ចំនួន១០១នាក់ បានឆ្លងកាត់ព្រំដែន ដោយជោគជ័យពីតំបន់ហ្គាហ្សា ។ ក្រសួងបានឲ្យដឹងទៀតថា កាលពីថ្ងៃសៅរ៍ ការអនុញ្ញាតត្រូវបានផ្តល់ សម្រាប់ពលរដ្ឋណ័រវេសចំ១៤៦នាក់ផ្សេងទៀត ឱ្យចាកចេញពីតំបន់ហ្គាហ្សា តាមរយៈព្រំដែន Rafah ឆ្លងចូលប្រទេសអេហ្ស៊ីប ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top