ព័ត៌មានអន្តរជាតិ

មនុស្សចំនួន៧នាក់ បាត់បង់ជីវិត ក្រោយរងគ្រោះដោយ ឥទ្ធិពលព្យុះស៊ីក្លូន Midhili ដែលបោកបក់មកលើ ប្រទេសបង់ក្លាដេស

Glenda Kwek

ដាកា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ថា មានមនុស្សចំនួន៧នាក់ បានស្លាប់នៅក្នុងប្រទេស បង់ក្លាដេស ដោយសារឥទ្ធិពល នៃខ្យល់ព្យុះស៊ីក្លូន Midhili ដែលបានបោកបក់មក លើប្រទេសអាស៊ីខាងត្បូង ដោយនាំមកនូវទឹកភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង និង ខ្យល់បក់បោកខ្លាំង។
ព្យុះស៊ីក្លូននេះបានបន្សល់ទុក នូវការបំផ្លិចបំផ្លាញមួយ នៅក្នុងស្រុកនៅតំបន់ឆ្នេរសមុទ្ររបស់ប្រទេសបង់ក្លាដេស បន្ទាប់ពីបានបោកបក់ កាលពីរសៀលថ្ងៃសុក្រ ។

យោងតាមប្រភពផ្លូវការនៅក្នុង តំបន់បានឱ្យដឹងថា នៅក្នុង ចំណោមអ្នកស្លាប់ គឺមានសមាជិក៤នាក់ នៃគ្រួសារដូចគ្នាបានស្លាប់ ក្រោយពីជញ្ជាំងផ្ទះបានកប់ភក់ ហើយបានដួលរលំស្រប ពេលមានភ្លៀងធ្លាក់ចុះខ្លាំង នៅក្នុងស្រុក Cox’s Bazar ចម្ងាយប្រហែល៤០០គីឡូម៉ែត្រ ស្ថិតនៅភាគអាគ្នេយ៍នៃរដ្ឋធានី ដាកា ក្នុងរយៈពេលប៉ុន្មានម៉ោង កាលពីថ្ងៃសុក្រ ។

ការស្លាប់ចំនួន៣នាក់បន្ថែមទៀត ដែលបណ្តាលមកពីឧប្បត្តិហេតុទាក់ទងនឹង ដើមឈើរលំសង្កត់ពីលើត្រូវ បានរាយការណ៍ពីស្រុក Chattogram ស្ថិតនៅភាគអាគ្នេយ៍ និងស្រុក Tangail ស្ថិតនៅភាគកណ្តាល ។

គេបានដឹងថា ព្យុះស៊ីក្លូនខាងលើនេះ បានបំផ្លាញដំណាំ នៅក្នុងស្រុកតំបន់ឆ្នេរសមុទ្រ ដែលមនុស្សរាប់ម៉ឺននាក់ត្រូវ បានជម្លៀសទៅកាន់ទីជម្រក ។

ការផ្គត់ផ្គង់ថាមពលបានត្រូវកាត់ផ្លាច់ នៅតំបន់ឆ្នេរក្នុង ប្រទេសបង់ក្លាដេស កាលពីថ្ងៃសុក្រ បន្ទាប់ពីខ្យល់បក់ បោកយ៉ាងខ្លាំង បានធ្វើឲ្យរលំបង្គោលអគ្គិសនី និងខ្សែភ្លើងខាងឆ្វេងដែលជាប់នឹងគល់ឈើ និងមែកឈើផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top