វេទិកា “Tongzhou•វេទិកាអភិវឌ្ឍន៍សកល” លើកដំបូងដែលបង្កើតឡើងដោយ សាកលវិទ្យាល័យប្រជាជននៃប្រទេសចិន បានប្រារព្ធឡើងនៅទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា។ ឥស្សរជនមជ្ឈដ្ឋាននយោបាយ និងពាណិជ្ជកម្មព្រមទាំងបញ្ញវន្តជាងមួយរយរូប បានធ្វើការពិគ្រោះពិភាក្សាយ៉ាងសកម្ម ជុំវិញប្រធានបទ “រួមគ្នាជំរុញការអភិវឌ្ឍសកល បង្កើតអនាគតរួម”។
លោក John Ross អតីតនាយកទីភ្នាក់ងារ គោលនយោបាយសេដ្ឋកិច្ច និងធុរកិច្ចទីក្រុងឡុងដ៍បានថ្លែងថា ចាំបាច់ត្រូវចាត់ទុកការធ្វើសង្គម ភាវូបនីយកម្មដែលកំពុងទទួលការអភិវឌ្ឍ ឬធ្វើឱ្យមនុស្សគ្រប់រូបទទួលបាន អត្ថប្រយោជន៍ពីដំណើរការអភិវឌ្ឍន៍ ជាយុទ្ធសាស្ត្រមួយ ហើយវាគឺជាគោលនយោបាយសំខាន់ណាស់។
សម្រាប់ពិភពលោកទាំងមូល ខ្ញុំគិតថា តាមរយៈរូបមន្តអភិវឌ្ឍន៍ដែលផ្តោតលើ ប្រជាជនរបស់ប្រទេសចិនបែបនេះ ធ្វើឱ្យមនុស្សគ្រប់រូបសុទ្ធតែ អាចទទួលបានអត្ថប្រយោជន៍ វាអាចធ្វើឱ្យពិភពលោកទាំងមូលទទួលបាន ការបំផុសគំនិតនិងផលប្រយោជន៍។
នៅក្នុងវេទិកាលើកនេះ សាកលវិទ្យាល័យប្រជាជននៃ ប្រទេសចិនបានចេញផ្សាយរបាយការណ៍ «ចាត់ទុកការអភិវឌ្ឍជាដំណោះស្រាយ និងចាត់ទុកការអភិវឌ្ឍសកលជាវេទិកា»៕ អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន