បរទេស ៖ រដ្ឋមន្ត្រីការបរទេស របស់ប្រទេសស្លូវ៉ាគី លោក Juraj Blanar បាននិយាយ កាលពីថ្ងៃអាទិត្យម្សិលមិញថា រដ្ឋាភិបាលស្លូវ៉ាគី នឹងមិនគាំទ្រការរឹតបន្តឹង លើការនាំចូលឥន្ធនៈ នុយក្លេអ៊ែរពីប្រទេសរុស្ស៊ី ដែលជាផ្នែកនៃកញ្ចប់ ទណ្ឌកម្មទី១២ ទណ្ឌកម្ម របស់សហភាពអឺរ៉ុប ដែលបច្ចុប្បន្នកំពុងត្រូវបានពិភាក្សា ដោយរដ្ឋជាសមាជិកទាំងអស់ នោះឡើយ។
យោងតាមការបញ្ជាក់ ដោយ លោក Blanar រដ្ឋាភិបាលទីក្រុង Bratislavaទោះបីជាយ៉ាងណាក៏ នឹងមិនរារាំងការដាក់ ទណ្ឌកម្ម ដែលជជែកគ្នាច្រើនលើទីក្រុងមូស្គូ ក្នុងលក្ខខណ្ឌដែលការហាម ឃាត់លើឥន្ធនៈនុយក្លេអ៊ែរត្រូវបានដកចេញនោះដែរ ។
ទន្ទឹមនឹងនេះ លោក Blanar បានដាក់ការសង្ស័យលើប្រសិទ្ធភាព នៃគោលនយោបាយ ដាក់ទណ្ឌកម្មទាំងមូលដែលកំពុងត្រូវបាន EU អនុវត្តចាប់តាំងពីការ ចាប់ផ្តើមនៃជម្លោះរវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវផងដែរ។
គួរឲ្យដឹងដែរថាស្លូវ៉ាគី រួមជាមួយ ប៊ុលហ្គារី សាធារណរដ្ឋឆេក និងហុងគ្រី បន្តទិញឥន្ធនៈនុយក្លេអ៊ែរដ៏សំខាន់ សម្រាប់រ៉េអាក់ទ័រដែលកសាងឡើង ដោយសូវៀតចំនួនបួនរបស់ខ្លួនពីប្រទេសរុស្ស៊ី ដែលមានប្រហែល៥០ភាគរយ នៃហេដ្ឋារចនាសម្ព័ន្ធចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់ពិភពលោក ដែលមានសារៈសំខាន់ចំពោះ ការផលិតឥន្ធនៈនុយក្លេអ៊ែរ ៕
ប្រែសម្រួល៖ស៊ុនលី