ព័ត៌មានអន្តរជាតិ

ប្រធានប៉ង់តាហ្គោន បំពេញទស្សនកិច្ច ស្ងាត់ៗ ទៅកាន់ទីក្រុងគៀវ

RT

បរទេស ៖ មន្ទីរប៉ង់តាហ្គោនកាលពីថ្ងៃចន្ទ បានអះអាងថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានធ្វើដំណើរទៅដល់ទីក្រុងគៀវស្ងាត់ៗ ដោយមិនប្រកាសជាមុនឡើយ ។

យោងតាមការចេញផ្សាយរបស់ RT សេចក្តីថ្លែងការណ៍ បាននិយាយថា ដំណើរទស្សនកិច្ចលើកនេះ លោកបានជួបប្រជុំ ជាមួយថ្នាក់ដឹកនាំអ៊ុយក្រែន ដើម្បីផ្តល់ការធានាឡើងវិញអំពីការប្តេជ្ញាចិត្ត របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការផ្តល់ជំនួយយោធា ដល់អ៊ុយក្រែន ។ ទោះយ៉ាងណាក៏ដោយ មិនមានកញ្ចប់ជំនួយថ្មី ជាក់លាក់ណាមួយសម្រាប់អ៊ុយក្រែន ត្រូវបានប្រកាសនោះទេ។

លោក Austin បាន​សរសេរ​នៅ​ក្នុង​ការ​បង្ហោះ​លើ​គេហទំព័រ Xខណៈ​ដែល​លោក​បាន​ចែករំលែក​រូបថត​ខ្លួន​ឯង​ ដែល​ត្រូវ​បាន​ស្វាគមន៍ ​ដោយ​មន្ត្រី​អ៊ុយក្រែន​នៅ​ផ្លូវ​រថភ្លើង​មួយ​ថា៖ ខ្ញុំ​មក​ទីនេះ​ថ្ងៃ​នេះ​ដើម្បី​ថ្លែង​សារ​ដ៏​សំខាន់ សហរដ្ឋអាមេរិក​នឹង​បន្ត​ឈរ ​ជាមួយ​អ៊ុយក្រែន ចំពោះមុខជម្លោះជាមួយនឹងរុស្សី។

ក្រោយ​មក លោក​ក៏​បាន​និយាយ​ដែរ​ថា លោក​បាន​ជួប​ពិភាក្សា​ ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន ​លោក Vladimir Zelensky ហើយ​បាន​សន្យា​ជា​ថ្មី​ម្តង​ទៀត​ថា៖ការ​គាំទ្រ​យ៉ាង​ខ្ជាប់ខ្ជួន ​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​អ៊ុយក្រែន ។ ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តនឹងនៅតែបន្តផ្តល់តម្រូវ ការសមរភូមិបន្ទាន់ និងតម្រូវការការពាររយៈពេលវែង របស់កងកម្លាំងអ៊ុយក្រែន ៕

ប្រែសម្រួល៖ស៊ុនលី

To Top