ព័ត៌មានអន្តរជាតិ

ពិធីសំណេះសំណាល រវាងប្រព័ន្ធសារព័ត៌មានចិន និងឡាវអំពី”ខ្សែក្រវាត់និងផ្លូវ”ប្រារព្ធធ្វើឡើង នៅទីក្រុងវៀងចន្ទន៍

កាលពីថ្ងៃទី ២០ ខែវិច្ឆិកា ពិធីសំណេះសំណាលរវាងប្រព័ន្ធសារព័ត៌មានចិន និងឡាវអំពី”ខ្សែក្រវាត់និងផ្លូវ”ដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងក្រសួងព័ត៌មាន វប្បធម៌និងទេសចរណ៍នៃប្រទេសឡាវបានប្រារព្ធធ្វើឡើងនៅទីក្រុងវៀងចន្ទន៍ រដ្ឋធានីប្រទេសឡាវ ។ លោក Hu Jinjun អគ្គនាយករងនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងលោក Phosy Keomanivong អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍នៃប្រទេសឡាវបានអញ្ជើញចូលរួមពិធីសំណេះសំណាលព្រមនិងថ្លែងសុន្ទរកថា ។

លោក Hu Jinjun បានលើកឡើងថា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន រីករាយរួមសហការជា មួយអ្នករួមអាជីពខាងប្រព័ន្ធសារព័ត៌មានរបស់ឡាវដើម្បីបំពេញបន្ថែម កម្លាំងចលករដល់ការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ” ក៏ដូចជារួមចំណែកថ្មីក្នុងការធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងរវាងចិននិងឡាវដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ៕

To Top