ព័ត៌មានអន្តរជាតិ

រោងចក្រផលិតថាមពលអគ្គិសនី ដើរដោយថាមពលនុយក្លេអ៊ែរ របស់ហ្វាំងឡង់ ត្រូវបានផ្អាកដំណើរការផលិត

Xinhua

HELSINKI៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ប្រតិបត្តិករ Teollisuuden Voima (TVO) បានឲ្យដឹងកាលពីថ្ងៃចន្ទថា ការផលិតអគ្គិសនី នៅអង្គភាពនុយក្លេអ៊ែរហ្វាំងឡង់ Olkiluoto 3 (OL3) ត្រូវបានរំខានដោយសារតែ កំហូចរហាត់ទឹកនៅក្នុងរោងចក្រ ។

ការផលិតនៅ OL3 ត្រូវបានបញ្ឈប់នៅម៉ោងប្រហែល ៧និង០០នាទីយប់ ។ TVO បានឲ្យដឹងថា ម៉ោងក្នុងស្រុកត្រូវម៉ោង ១៧និង០០នាទីអាទិត្យ ។

ក្រុមហ៊ុន OL3 បានចាប់ផ្តើមផលិតអគ្គិសនី ធម្មតានៅក្នុងខែមេសាឆ្នាំនេះ ។ វាគឺជាអង្គភាពថាមពលនុយក្លេអ៊ែរថ្មីដំបូងគេ ដែលត្រូវបានដាក់ឱ្យដំណើរការ នៅក្នុងប្រទេសហ្វាំងឡង់ ក្នុងរយៈពេលជាង៤០ឆ្នាំ។

ក្រុមហ៊ុន TVO បានឲ្យដឹងកាលពីថ្ងៃចន្ទថា អង្គភាព OL3 ដំណើរការធម្មតា នៅគ្រាដែលមានកំខូចរហាត់នៅក្នុងរោងចក្រ បានបញ្ឈប់ការផលិតអគ្គិសនីដោយស្វ័យប្រវត្តិ ។ មូលហេតុនៃការរអាក់រអួលនេះត្រូវបានគេកំណត់ថា ជាកំហុសនៃការវាស់សីតុណ្ហភាព នៃប្រព័ន្ធត្រជាក់របស់ម៉ាស៊ីនភ្លើង ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top