វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកបានប្រកាសកញ្ចប់ បន្ថែមនៃជំនួយយោធាដល់អ៊ុយក្រែន ដែលមានតម្លៃ ១០០លានដុល្លារអាមេរិក ខណៈដែលរដ្ឋមន្ត្រីការពារជាតិលោក Lloyd Austin ស្ថិតនៅក្នុងទីក្រុងគៀវ សម្រាប់ដំណើរទស្សនកិច្ចមួយ ដើម្បីធានាដល់ការគាំទ្ររបស់សហរដ្ឋអាមេរិក។
រួមបញ្ចូលនៅក្នុងការផ្តល់អាវុធនេះ គឺកាំជ្រួចប្រឆាំងយន្តហោះ Stinger ប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំចល័តខ្ពស់មួយ និងគ្រាប់រំសេវបន្ថែម កាំភ្លើងធំ ១៥៥មីលីម៉ែត្រ និង ១០៥មីលីម៉ែត្រ, មីស៊ីល Tube-Launched, Optically-Tracked, Wire-Guided (TOW) ; ប្រព័ន្ធប្រឆាំងពាសដែក Javelin និង AT-4; អាវុធធុនតូចជាង ៣លានគ្រាប់; ក្នុងចំណោមឧបករណ៍ផ្សេងទៀត នេះបើយោងតាមការចេញផ្សាយពីនាយកដ្ឋានការពារជាតិ (DoD)។
វាបានកត់សម្គាល់ការផ្តល់ជំនួយយោធាជុំទី៥១ របស់រដ្ឋបាលកិ្ ចួ បៃដិន ដល់អ៊ុយក្រែន ដែលត្រូវបានផ្តល់ពីឃ្លាំងអាវុធ DoD ចាប់តាំងពីខែសីហា ឆ្នាំ២០២១ ដោយប្រើប្រាស់ជំនួយដែលត្រូវបាន អនុញ្ញាតពីមុនដោយលោក បៃដិន ក្រោមអាជ្ញាធរដកប្រធានាធិបតី។
លោក Austin បានស្ថិតនៅក្នុងទីក្រុងគៀវ កាលពីថ្ងៃចន្ទ ដើម្បីជួបពិភាក្សាកម្រិតខ្ពស់ជាមួយថ្នាក់ដឹកនាំអ៊ុយក្រែន ជាកន្លែងដែលលោកបានគូសបញ្ជាក់ “ការបន្តការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការផ្តល់ជំនួយសន្តិសុខដល់អ៊ុយក្រែន ដែលប្រទេសនេះត្រូវការ” នៅក្នុងជម្លោះដែលកំពុងបន្តជាមួយរុស្ស៊ី “ខណៈពេលដែលកំពុងពិភាក្សាផងដែរអំពីរយៈពេលវែង៕
ប្រែសម្រួល ឈូក បូរ៉ា