ព័ត៌មានអន្តរជាតិ

ប្រមុខយូអិន ​ចង់ឲ្យមានការ​វិល​មកវិញ​នូវ​ ដំណោះស្រាយ​រដ្ឋ​ពីរ​ ក្រោយ​វិបត្តិ​ហ្គាហ្សា

Xinhua

យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានព្យាករណ៍ថាអាជ្ញាធរប៉ាឡេស្ទីន​ ដែលបានពង្រឹងនឹងទទួលបន្ទុកនៅហ្គាហ្សា​ បន្ទាប់ពីវិបត្តិបច្ចុប្បន្ន ហើយអ្នកលេងអន្តរជាតិនឹងធ្វើការ ឆ្ពោះទៅរកដំណោះស្រាយរដ្ឋពីរ។

នៅពេលសួរអំពីចក្ខុវិស័យរបស់លោក “សម្រាប់ថ្ងៃក្រោយ” នៅតំបន់ហ្គាហ្សា លោក Guterres បានឧ្យដឹងថា វាជារឿងសំខាន់ដើម្បីអាចផ្លាស់ប្តូរ សោកនាដកម្មនេះទៅជាឱកាស​ សម្រាប់ការដោះស្រាយរយៈពេលវែង។

លោកបានលើកឡើងថា “ហើយដើម្បីឱ្យវាអាចទៅរួច វាចាំបាច់ណាស់​ ដែលបន្ទាប់ពីសង្រ្គាមយើងផ្លាស់ទីក្នុងវិធី​ ដែលបានកំណត់ និងមិនអាចត្រឡប់វិញបាន ទៅជាដំណោះស្រាយរដ្ឋពីរ” ។

លោកបានបន្ដថា “ខ្ញុំជឿថា វានឹងមានសារៈសំខាន់ក្នុងការមានអាជ្ញាធរប៉ាឡេស្ទីន ដែលបានពង្រឹងដោយទទួលបន្ទុកនៅហ្គាហ្សា។ ខ្ញុំយល់ថា អាជ្ញាធរប៉ាឡេស្ទីន​ មិនអាចមកជាមួយរថក្រោះរបស់អ៊ីស្រាអែល​ នៅតំបន់ហ្គាហ្សាបានទេ ដែលមានន័យថាសហគមន៍អន្តរជាតិ ចាំបាច់ត្រូវឈានទៅសម័យអន្តរកាលមួយ​ ខ្ញុំមិនគិតថាអាណាព្យាបាលរបស់ អង្គការសហប្រជាជាតិនៅហ្គាហ្សា​ គឺជាដំណោះស្រាយទេ។ ខ្ញុំគិតថាយើងត្រូវការវិធីសាស្រ្តពហុភាគី​ ដែលប្រទេសផ្សេងគ្នា អង្គភាពផ្សេងគ្នានឹងសហការ”។

សម្រាប់អ៊ីស្រាអែល សហរដ្ឋអាមេរិកគឺជាអ្នកធានា ដ៏សំខាន់នៃសន្តិសុខរបស់ខ្លួន​ សម្រាប់​ប៉ាឡេស្ទីន ប្រទេស​ជិត​ខាង និង​ប្រទេស​អារ៉ាប់​នៃ​តំបន់​គឺ​ជា​កត្តា​សំខាន់​ ដូច្នេះគ្រប់ៗគ្នាត្រូវរួមគ្នាបង្កើតលក្ខខណ្ឌ​ សម្រាប់ការផ្លាស់ប្តូរ ដោយអនុញ្ញាតឱ្យអាជ្ញាធរប៉ាឡេស្ទីនពង្រឹង ទទួលបន្ទុកនៅហ្គាហ្សា ហើយបន្ទាប់មកផ្អែកលើនោះ ដើម្បីឈានទៅដល់ការប្តេជ្ញាចិត្ត និងមិនអាចត្រឡប់វិញបាន​ ចំពោះដំណោះស្រាយរដ្ឋពីរដោយផ្អែកលើ គោលការណ៍ដែលត្រូវបានបង្កើតឡើង យ៉ាងទូលំទូលាយដោយសហគមន៍អន្តរជាតិ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top