បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អគ្គលេខាធិការនៃប្លុកណាតូលោក Jens Stoltenberg បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា មិនមានការគំរាមកំហែង ផ្នែកយោធាជិតមកដល់ ពីប្រទេសរុស្ស៊ីចំពោះសមាជិកណាតូ ឬតំបន់បាល់កង់នោះទេ។
ថ្លែងនៅក្នុងអំឡុងពេលដែលលោក Stoltenberg កំពុងបំពេញទស្សនកិច្ចនៅ North Macedonia ដែលជាអតីតសាធារណរដ្ឋយូហ្គោស្លាវី និងដែលបានចូលរួមជាមួយ ណាតូកាលពីក្នុងឆ្នាំ២០១៩។
នៅក្នុងសន្និសីទសារព័ត៌មាន រួមគ្នាជាមួយនាយករដ្ឋមន្ត្រី Dimitar Kovacevski គាត់ត្រូវបានគេសួរអំពីការអះអាង របស់ប្រធានាធិបតីអ៊ុយក្រែននាពេលថ្មីៗនេះ ថាតើរុស្ស៊ីនឹងមានផែនការធ្វើឱ្យតំបន់បាល់កង់ មានអស្ថិរភាពឬក៏យ៉ាងណា។
អ្នកនយោបាយជនជាតិន័រវេសរូបនេះ បានឆ្លើយតបថា៖ យើងមិនឃើញមានការគំរាមកំហែង ខាងយោធាណាមួយពីរុស្ស៊ីប្រឆាំងនឹង សម្ព័ន្ធមិត្តណាតូ ឬតំបន់ណាមួយឡើយប៉ុន្តែជាការពិត យើងនៅតែមានការប្រុងប្រយ័តយើងនឹងបន្តតាមដាន យ៉ាងដិតដល់នូវអ្វីដែលរុស្ស៊ីកំពុងធ្វើ ហើយយើងនៅតែរួបរួមគ្នា៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
