បរទេស ៖ លោក Aleksandar Vucic ប្រធានាធិបតីស៊ែប៊ី បាននិយាយកាលពីថ្ងៃអង្គារម្សិលមិញថា កិច្ចសហប្រតិបត្តិការ ជាមួយអង្គការណាតូ គឺមានសារៈសំខាន់ដើម្បីធានាសុវត្ថិភាព និងសន្តិសុខ របស់ប្រទេស។
យោងតាមការចេញផ្សាយរបស់កាសែត RT លោក Aleksandar Vucic ប្រធានាធិបតីស៊ែប៊ីបានថ្លែងបែបនេះបន្ទាប់ពីលោកបានជួបជាមួយលោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតូ កាលពីថ្ងៃម្សិលមិញនេះ។
កន្លងមកប្រទេសស៊ែប៊ីបានលុបចោល សមយុទ្ធទាំងអស់ជាមួយណាតូ និងរុស្ស៊ីដូចគ្នាក្នុងឆ្នាំ ២០២២ ដើម្បីបញ្ជាក់ឡើងវិញ នូវអព្យាក្រឹតភាពយោធារបស់ខ្លួន នៅក្នុងជម្លោះអ៊ុយក្រែន។
លោក Vucic ក៏បានបដិសេធមិនចូលរួមក្នុងការហ៊ុមព័ទ្ធ របស់លោកខាងលិចមកលើរុស្ស៊ី បើទោះបីជាមានសម្ពាធម្តងហើយម្តងទៀត ពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបក៏ដោយ ៕
ប្រែសម្រួល៖ស៊ុនលី