ព័ត៌មានអន្តរជាតិ

លោក Biden ៖ កិច្ចព្រមព្រៀងដោះលែង ចំណាប់ខ្មាំងអ៊ីស្រាអែល នឹងធ្វើឡើងឆាប់ៗនេះ

AFP

បរទេស ៖ យោងតាមការអះអាង ដោយប្រធានាធិបតិ អាមេរិក លោក Joe Biden កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា ចំណាប់ខ្មាំង ប្រមាណជា២៤០នាក់ ដែលត្រូវបានឃុំខ្លួន ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស ប៉ាឡេស្ទីន នោះនឹងអាចត្រូវបានដោះលែង មកវិញក្នុងពេលឆាប់ៗ នេះហើយ។

កិច្ចព្រមព្រៀង ដែលរៀបចំ និងសម្របសម្រួលឡើង ដោយប្រទេសកាតា ដើម្បីដោះលែងចំណាប់ខ្មាំង អ៊ីស្រាអែល មួយចំនួន ដែលត្រូវបានចាប់ខ្លួន ដោយពួកសកម្មប្រយុទ្ធ ហាម៉ាសគឺ ជិតនឹងបានសម្រេចហើយនេះ បើយោងតាមការបញ្ជាក់បន្ថែម ដោយប្រធានាធិបតី សហរដ្ឋអាមេរិក Joe Biden។

លោក បានថ្លែងប្រាប់ អ្នកយកព័ត៌មាន កាលពីថ្ងៃអង្គារដែរថា ក្នុងរយៈពេល២៤ម៉ោងមុន ប្រភពរបស់អ៊ីស្រាអែល អាមេរិក និង ប៉ាឡេស្ទីន សុទ្ធតែបានលើកឡើងថា កិច្ចព្រមព្រៀងមួយ គឺជិតនឹងធ្វើឡើងហើយ។

គួរឲ្យដឹងដែរថា សកម្មប្រយុទ្ធហាម៉ាស់ បានចាប់ចំណាប់ខ្មាំង ប្រហែល២៤០នាក់ ទៅកាន់តំបន់ហ្គាហ្សា ក្នុងអំឡុងពេលការវាយលុក នៅថ្ងៃទី៧ ខែតុលា របស់ពួកគេលើអ៊ីស្រាអែល ហើយចាប់តាំងពីពេលនោះ មកបានដោះលែង តែអ្នកជាប់ឃុំឃាំងទាំងនេះ តែ៤នាក់ប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top