ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ជានិច្ចកាលប្រទេសចិន តែងតែជាស្ថាបនិក កសាងសន្តិភាព ពិភពលោក និងជាអ្នកគាំពារ សណ្តាប់ធ្នាប់អន្តរជាតិ

គិតរហូតដល់បច្ចុប្បន្ននេះ ការប៉ះទង្គិចរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល ជុំនេះបានអូសបន្លាយអស់ រយៈពេលជាងមួយខែហើយ ដែលបានបណ្តាល ឱ្យភាគីទាំងពីរមានមនុស្ស លើសពី១៥៥០០នាក់ ស្លាប់បាត់បង់ជីវិត ក្នុងនោះក៏បូករួមទាំងកុមារ នៅតំបន់កាហ្សាចំនួនជាង ៥៨០០នាក់ផងដែរ ។ ការស្លាប់បាត់បង់ជីវិតនិងរងរបួសនៃជនស៊ីវិលជាច្រើន ក៏ដូចជាគ្រោះមហន្តរាយខាងមនុស្សធម៌ បានធ្វើឱ្យសហគមន៍អន្តរជាតិកើតក្ដីព្រួយបារម្ភយ៉ាងខ្លាំង ។ ក្នុងបរិបទបែបនេះ លោក Xi Jinping ប្រធានរដ្ឋចិន បានលើកឡើងនូវ “កិច្ចការជាបន្ទាន់ ”ចំនួន៣ ដោយអំពាវនាវ ឱ្យបណ្តាភាគី នៃការប៉ះទង្គិច ឈប់បាញ់គ្នា ធានា ឱ្យច្រកផ្លូវសម្រាប់ផ្តល់ជំនួយ សង្គ្រោះមនុស្សធម៌ មានសុវត្ថិភាពនិងភាពរលូន បង្ការកុំឱ្យការប៉ះទង្គិច រីករាលដាល លោកបានគូស បញ្ជាក់ថា ផ្លូវចេញជាមូលដ្ឋាន សម្រាប់ដោះស្រាយការប៉ះទង្គិច រវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល ដែលបានផ្ទុះឡើង សារចុះសារឡើង គឺត្រូវអនុវត្ត “ផែនការប្រទេសពីរ ” គំនិតផ្តួចផ្តើម របស់លោកប្រធានរដ្ឋចិន Xi Jinping បានគិតពិចារណា ដល់បច្ចុប្បន្នភាព និងអនាគតយូរអង្វែង ដែលបានតម្រង់ទិស ដើម្បីដោះស្រាយបញ្ហារវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល ប្រកបដោយប្រសិទ្ធិភាព ។

អ្នកផងទាំងពួងបានកត់សម្គាល់ឃើញថា មួយថ្ងៃមុនពេលដែលលោកប្រធានរដ្ឋចិន Xi Jinping ថ្លែងសុន្ទរកថា គណៈប្រតិភូចម្រុះ នៃរដ្ឋមន្ត្រីការបរទេស របស់ប្រទេសអារ៉ាប់ និងអ៊ីស្លាមបានបំពេញទស្សនកិច្ចនៅប្រទេសចិន ។ រដ្ឋមន្ត្រីការបរទេសទាំងនេះបានជ្រើសរើសប្រទេសចិន ជាគោលដៅទីមួយ នៃដំណើរទស្សនកិច្ច ដើម្បីធ្វើកិច្ចសម្របសម្រួល អន្តរជាតិ អំពីការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល ដែលបានបង្ហាញ ពីទំនុកចិត្តកម្រិតខ្ពស់ ចំពោះប្រទេសចិន និងការទទួលស្គាល់កម្រិតខ្ពស់ ចំពោះគោលជំហរដ៏យុត្តិធម៌ របស់ប្រទេសចិន ។ កាលពីខែឧសភា ឆ្នាំនេះ ក្រុមហ៊ុនYouGov ដែលជាស្ថាប័នស្ទង់ ប្រជាមតិបានធ្វើការស្ទង់ ប្រជាមតិមួយលើក ដោយបានរកឃើញថា ប្រជាជនប៉ាឡេស្ទីន ដែលបានចូលរួម ផ្តល់ប្រជាមតិ ចំនួន៨០ភាគរយ កាន់តែមានទំនោរចាត់ទុក ប្រទេសចិនជាអ្នកសម្របសម្រួល សន្តិភាពក្នុងការប៉ះទង្គិច រវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល ។

ហេតុអ្វីបានជាគំនិតផ្តួចផ្តើម របស់ចិនទទួលបានការទទួលស្គាល់ជា ទូទៅពីភាគីទាំងពីរនៃការប៉ះទង្គិច និងសហគមន៍អន្តរជាតិ ? នេះគឺដោយមកពីប្រជាជនចិន ស្រឡាញ់សន្តិភាព ប្រឆាំងអំពើហិង្សា ជានិច្ចកាលចិនតែងតែនិយាយពាក្យយុត្តិធម៌និងធ្វើកិច្ចការដ៏យុត្តិធម៌ ។ ក្នុងបញ្ហាប៉ាឡេស្ទីន និងអ៊ីស្រាអែល ខុសគ្នានឹងគោលនយោបាយ របស់អាមេរិក ដែលបានលំអៀងទៅអ៊ីស្រាអែល ប្រទេសចិនមិនគិត ពីផលប្រយោជន៍ផ្ទាល់ខ្លួន ណាមួយទេ ហើយក៏មិនលំអៀង ទៅរកភាគីណាមួយដែរ ចិនរំពឹងទុកដោយស្មោះស្ម័គ្រថា ប៉ាឡេស្ទីននិងអ៊ីស្រាអែល នឹងឈប់បាញ់គ្នា និងរួមរស់នៅជាមួយគ្នា ដោយសនិ្តសហវិជ្ជមាន ។

ចាប់ពីថ្ងៃទី១ខែនេះឡើងទៅ ប្រទេសចិន បានធ្វើជាប្រធាន តាមវេន របស់ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ ដែលបានជំរុញ ឱ្យក្រុមប្រឹក្សាសន្តិសុខ អនុម័តសេចក្តីសម្រេចចិត្ត លេខ២៧១២ស្ដីពីបញ្ហាប៉ាឡេស្ទីននិងអ៊ីស្រាអែលនៅថ្ងៃទី ១៥ ខែវិច្ឆិកា ។ នេះជាលើកទីមួយហើយ ដែលក្រុមប្រឹក្សា សន្តិសុខ អនុម័តសេចក្តីសម្រេចចិត្ត ពាក់ព័ន្ធតាំងពីការប៉ះទង្គិច រវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលជុំថ្មី បានផ្ទុះឡើងមក ហើយក៏ ជាសេចក្តីសម្រេចចិត្តទីមួយ អំពីបញ្ហាប៉ាឡេស្ទីន និងអ៊ីស្រាអែល ដែលបានអនុម័ត ដោយក្រុមប្រឹក្សា សន្តិសុខក្នុងរយៈពេល៧ ឆ្នាំកន្លងមក ។ ឥស្សរជនអ្នកវិភាគ បានសម្គាល់ឃើញថា ការដែលក្រុមប្រឹក្សាសន្តិសុខ អនុម័តសេចក្តីសម្រេចចិត្តមួយនេះ គឺបានមកដោយមិនងាយទេ ប្រទេសចិនបានធ្វើកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ដើម្បីកិច្ចការមួយនេះ ហើយបានបង្ហាញ ឱ្យឃើញនូវទំនួលខុស ត្រូវនិងភារកិច្ចរបស់ប្រទេសធំ ក៏ដូចជាបានបញ្ជាក់ជាថ្មី ម្តងទៀតថា ជានិច្ចកាល ប្រទេសចិនតែងតែជាស្ថាបនិក នៃសន្តិភាពពិភពលោក និងជាអ្នកគាំពារសណ្តាប់ធ្នាប់អន្តរជាតិ ។

ក្រោមកិច្ចខិតខំប្រឹងប្រែងរួម របស់បណ្តាភាគីនានា នៅថ្ងៃទី២២ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ រដ្ឋាភិបាលអ៊ីស្រាអែល និងអង្គការហាម៉ាស់ បានប្រកាសដោយឡែកពីគ្នាថា បានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់គ្នា ជាបណ្តោះអាសន្នរយៈពេលបួនថ្ងៃ ។ ប្រជាជននៃតំបន់កាហ្សា បានទទួលពេលឈប់បាញ់គ្នា ជាបណ្តោះអាសន្ន ។ ប៉ុន្តែ ការឈប់បាញ់គ្នារយៈពេលខ្លី មិនអាចដោះស្រាយបញ្ហាប៉ាឡេស្ទីន និងអ៊ីស្រាអែលពីឫសគល់ទេ ។ សេចក្តីសម្រេចចិត្តលេខ២៧១២ របស់ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តយ៉ាងប្រាកដប្រជាក្នុងពេលឆាប់ៗ ផែនការដោះស្រាយបញ្ហា ពីឫសគល់ដែលលើកឡើង ដោយប្រទេសចិន គួរឱ្យភាគីទាំងពីរប៉ាឡេស្ទីននិងអ៊ីស្រាអែល ក៏ដូចសហគមន៍អន្តរជាតិ គិតពិចារណាយ៉ាងស៊ីជម្រៅ ។ បញ្ហាប៉ាឡេស្ទីនមិនគួរក្លាយទៅជាមុខ របួសដែលមិនអាចផ្សះផ្សា បាននៅលើពិភពលោកឡើយ ៕អត្ថបទ និងរូបភាពដោយវិទ្យុ មិត្តភាពកម្ពុជាចិន

To Top