ព័ត៌មានអន្តរជាតិ

Update៖ ក្រុមហាម៉ាស់ ប្រកាសអំពីបទឈប់បាញ់គ្នា ជាលើកដំបូង ដើម្បីសម្រួលដោយការ ផ្តល់ជំនួយមនុស្សធម៌

Xinhua

ហ្គាហ្សា៖ ប្រភពទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ថា អ៊ីស្រាអ៊ែល និងចលនាតស៊ូឥស្លាម ដែលកំពុងគ្រប់គ្រង តំបន់ហ្គាហ្សា (ហាម៉ាស់) បានបញ្ជាក់កាលពីថ្ងៃពុធ អំពីកិច្ចព្រមព្រៀង នៃបទឈប់បាញ់មួយ នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដែលគ្រប់គ្រង ដោយមានជម្លោះរយៈពេល៤ថ្ងៃ ដើម្បីអនុញ្ញាត ឱ្យមានការផ្តល់ជំនួយ បន្ថែមទៀតដល់តំបន់ហ្គាហ្សាផងដែរ ដូចជាការដោះដូរចំណាប់ខ្មាំង អ៊ីស្រាអ៊ែល ដែលឃុំខ្លួនដោយក្រុមប៉ាឡេស្ទីនប្រដាប់អាវុធ និង អ្នកទោសប៉ាឡេស្ទីនដែលជាប់គុកនៅក្នុងប្រទេសអ៊ីស្រាអ៊ែល ផងដែរ ។

ចំពោះការផ្អាកជំនួយមនុស្សធម៌ ដែលសម្របសម្រួល ដោយកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ប្រទេសកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិក នឹងជួយឱ្យមានការដោះលែង ចំណាប់ខ្មាំងចំនួន៥០នាក់ ដែលត្រូវបានឃុំខ្លួននៅតំបន់ហ្គាហ្សា ភាគច្រើនជាកុមារ និងស្ត្រី ហើយភាគច្រើនជាជនបរទេស ជាថ្នូរនឹងស្ត្រី និងក្មេងជំទង់ប៉ាឡេស្ទីន ប្រហែល១៥០នាក់ដែលជាប់គុកនៅក្នុងប្រទេសអ៊ីស្រាអ៊ែល ។ ប្រធានាធិបតី និងមន្ត្រីកំពូលរបស់ក្រុមហាម៉ាស់ បានបង្ហាញឲ្យដឹងដោយឡែកពីគ្នាយ៉ាងដូច្នេះ ។

សមាជិកការិយាល័យនយោបាយ របស់ក្រុមហាម៉ាស់ លោក Moussa Abu Marzouk បានប្រាប់ដល់សារព័ត៌មាន Al Jazeera កាលពីថ្ងៃពុធថា បទឈប់បាញ់នៅតំបន់ហ្គាហ្សា នឹងចាប់ផ្តើមនៅវេលាម៉ោង១០និង០០ព្រឹក ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង៨និង០០នាទីម៉ោងសកលនៅថ្ងៃព្រហស្បតិ៍នេះ ។

សេចក្តីថ្លែងការណ៍ចេញពីការិយាល័យ នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល Benjamin Netanyahu បានឲ្យដឹងថា ចំណាប់ខ្មាំងនឹងត្រូវបានដោះលែង ជាក្រុមតូចៗក្នុងរយៈពេល៤ថ្ងៃក្នុងអំឡុងពេលនោះ “នឹងមានការផ្អាក ក្នុងការប្រយុទ្ធ” ដោយបានបន្ថែមថាការដោះលែងចំណាប់ខ្មាំង ចំនួន១០នាក់បន្ថែមទៀត នឹងមានលទ្ធផលក្នុង១ថ្ងៃបន្ថែមក្នុងការផ្អាកនេះ ។

ប្រភពពីក្រុមហាម៉ាស់ បានប្រាប់ Xinhua ថា ក្រុមហាម៉ាស់ និងអ៊ីស្រាអ៊ែល នៅតែបញ្ចប់នៅយប់ថ្ងៃពុធ បញ្ជីនៃការផ្លាស់ប្តូររៀងៗខ្លួន ដែលនឹងត្រូវប្រគល់ឱ្យគ្នាទៅវិញទៅមក ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top