ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិន ផ្ញើសារលិខិតសាទរចំពោះការបើក ពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកលលើកទី២

រូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន

ថ្ងៃទី២៣ខែវិច្ឆិកា លោកXi Jinping ប្រធានរដ្ឋចិន បានផ្ញើសារលិខិតសាទរចំពោះការបើកពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកលលើកទី២។


លោកXi Jinping បានលើកឡើងថា បច្ចុប្បន្ននេះ ពាណិជ្ជកម្មឌីជីថលសកល កំពុងរីកចម្រើនយ៉ាងផុលផុសដែលបានក្លាយទៅជាចំណុចលេចធ្លោថ្មីនៃពាណិជ្ជកម្មអន្តរជាតិ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសចិនបានតភ្ជាប់យ៉ាងសកម្មជាមួយក្បួនច្បាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិប្រកបដោយស្តង់ដារខ្ពស់ បង្កើតនិងធ្វើឱ្យមានសុក្រិតភាពនូវប្រព័ន្ធអភិបាលកិច្ចខាងពាណិជ្ជកម្មឌីជីថល ជំរុញកំណែទម្រង់ ច្នៃប្រឌិតថ្មីនិងការអភិវឌ្ឍនៃពាណិជ្ជកម្មឌីជីថល ក៏ដូចជាផ្តល់ឱកាសថ្មីដល់ពិភពលោកតាមរយៈ ការអភិវឌ្ឍថ្មីរបស់ប្រទេសចិនដោយឥតឈប់ឈរ។

សង្ឃឹមថា ភាគីនានានឹងប្រើប្រាស់ដោយពេញលេញនូវ វេទិកាពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកល ដើម្បីរួមគ្នាពិភាក្សាពីកិច្ចសហប្រតិបត្តិការ រួមគ្នាជំរុញការអភិវឌ្ឍ រួមគ្នាចែករំលែកសមិទ្ធផលនិងចាប់ដៃគ្នាដើម្បីកសាងពាណិជ្ជកម្មឌីជីថលទៅជាម៉ាស៊ីនក្បាលថ្មីសម្រាប់ការអភិវឌ្ឍរួម ក៏ដូចជាបំពេញបន្ថែមកម្លាំងចលករថ្មីទៅក្នុងកំណើនសេដ្ឋកិច្ចពិភពលោក៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top