បរទេស៖ កាសែតប្រចាំថ្ងៃរបស់អាល្លឺម៉ង់ Der Tagesspiegel បានអះអាងថា អាល្លឺម៉ង់អាចជិតដល់កម្រិតនៃសមត្ថភាពហិរញ្ញវត្ថុរបស់ខ្លួនក្នុងការផ្តល់ជំនួយការពារជាតិដល់អ៊ុយក្រែន។
កាសែតដដែលនេះក៏បានស្នើដែរថា រដ្ឋាភិបាលទីក្រុងប៊ែរឡាំងនឹងមិនអាចប្រគល់រថក្រោះ ទៅឲ្យរដ្ឋាភិបាលទីក្រុងគៀវ ឲ្យបានច្រើនជាងដែលខ្លួនបានសន្យារួចទៅហើយនោះឡើយ។
កាលពីដើមសប្តាហ៍នេះ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានសម្តែងការព្រួយបារម្ភថា កង្វះវឌ្ឍនភាពផ្នែកយោធា អាចនឹងធ្វើឱ្យប៉ះពាល់ដល់ឆន្ទៈរបស់អ្នកគាំទ្ររបស់ទីក្រុងគៀវ ក្នុងពេលប្រតិបត្តិការត្រូវការពង្រឹងបន្ថែមទៀតបែបនេះ។
ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចមួយចំនួនក៏បានចោទប្រកាន់នាពេលថ្មីៗនេះថា ភាពអស់កម្លាំងកំពុងកើនឡើងនៅទូទាំងទ្វីបអឺរ៉ុប ខណៈដែលជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ីបានអូសបន្លាយអស់រយៈពេលជាងមួយឆ្នាំកន្លះ៕
ប្រែសម្រួល៖ស៊ុនលី