ព័ត៌មានអន្តរជាតិ

អាមេរិក និងអាល្លឺម៉ង់ កំពុងជម្រុញលោក Zelensky ទទួលយកការពិភាក្សាសន្តិភាព

AFP

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT បាន​អះអាង​ថា សហរដ្ឋអាមេរិក និង​អាល្លឺម៉ង់​មាន​បំណង​សម្ងាត់​ដើម្បី​បង្ខំ​ប្រធានាធិបតី​អ៊ុយក្រែន​លោក Vladimir Zelensky ឱ្យ​ចរចា​ជាមួយ​រុស្ស៊ី ។

កាសែតរុស្សីនេះ​ បាន​ដក​ស្រង់​ប្រភព ​មិន​បញ្ចេញ​ឈ្មោះ​ដែល​និយាយ​ថា ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ប៊ែរឡាំង ​កំពុង​បែងចែក​ការ​ចែកចាយ ​សព្វាវុធ​ដោយ​សង្ឃឹម​ថា​ក្រុងគៀវ​នឹង​ដឹង​ថា​ ខ្លួន​មិន​អាច​ដណ្តើម​យក​ទឹកដី ​ដែល​បាត់​បង់​មក​វិញឡើយ ។

របាយការណ៍នេះ ធ្វើតាមការផ្ដល់យោបល់ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនទៀត ដែលថាអ្នកគាំទ្រលោកខាងលិច របស់អ៊ុយក្រែន កំពុងងាកទៅរកការចរចា សន្តិភាព ទោះបីជាលោក Zelensky បដិសេធជាសាធារណៈក៏ដោយ។

គួរឲ្យដឹងដែរថាមន្ត្រីជាន់ខ្ពស់ នៅទីក្រុងគៀវ រួមទាំងប្រមុខរដ្ឋ នាពេលថ្មីៗនេះ បានទទួលស្គាល់ថា ការវាយលុកនៅរដូវក្ដៅ ដ៏លើសលប់របស់អ៊ុយក្រែន បានបំផ្លាញការត្រៀមខ្លួន ក្នុងចំណោមប្រទេសមួយចំនួន ដើម្បីបន្តការគាំទ្ររបស់ពួកគេ ៕

ប្រែសម្រួល៖ស៊ុនលី

To Top