ព័ត៌មានអន្តរជាតិ

Update៖ នាយករដ្ឋមន្ត្រីថៃ ថ្លែងថា ចំណាប់ខ្មាំងជនជាតិ ចំនួន១២នាក់ ត្រូវបានដោះលែង ចេញពីតំបន់ហ្គាហ្សា

Xinhua

បាងកក ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ថា កាលពីថ្ងៃសុក្រ លោក Srettha Thavisin នាយករដ្ឋមន្ត្រី ថៃឡង់ដ៏ បានថ្លែងថា ជនជាតិថៃសរុបចំនួន១២នាក់ ដែលត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង នៅតំបន់ហ្គាហ្សាស្ទ្រីប ត្រូវបានដោះលែងហើយ ។
លោក លោក Srettha បានថ្លែងនៅក្នុងសារបង្ហោះ តាមប្រព័ន្ធផ្សព្វផ្សាយសង្គមថា មន្ត្រីស្ថានទូតថៃឡង់ ដ៏កំពុងធ្វើដំណើរ ទៅទទួលយកចំណាប់ខ្មាំង ដែលត្រូវបានដោះលែងទាំងនោះ ។

ក្រសួងការបរទេសថៃឡង់ដ៏ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំណាប់ខ្មាំង បានចូលទៅក្នុងប្រទេសអ៊ីស្រាអ៊ែល ហើយបច្ចុប្បន្ន កំពុងត្រូវបានដឹកជញ្ជូនទៅកាន់ចំណុច ដំណើរការនៅឯមូលដ្ឋានទ័ពអាកាស Hatzerim ។

សេចក្តីថ្លែងការណ៍បានដាក់ថា ចំណាប់ខ្មាំង ដែលត្រូវបានដោះលែង នឹងត្រូវបានជួយនៅពេលពួកគេ មកដល់កន្លែងព្យាបាល ដែលពួកគេនឹងត្រូវបានដាក់ ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ ផ្នែកវេជ្ជសាស្ត្ររយៈពេល៤៨ម៉ោង ហើយនឹងមិនមានសិទ្ធិចូលទៅ ដល់មនុស្សខាងក្រៅឡើយ ។

គេបានដឹងថា ក្រុមហាម៉ាស់ និងអ៊ីស្រាអ៊ែល បានឈានដល់កិច្ចព្រមព្រៀងមួយ កាលពីដើមសប្តាហ៍នេះ ស្តីពីបទឈប់បាញ់រយៈពេល៤ថ្ងៃ នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ។ ស្ថិតនៅក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហាម៉ាស់ នឹងដោះលែងចំណាប់ខ្មាំង យ៉ាងហោចណាស់៥០នាក់ពីតំបន់ហ្គាហ្សាជា ថ្នូរនឹងអ្នកជាប់ឃុំប៉ាឡេស្ទីនប្រហែល១៥០នាក់ ដែលត្រូវបានឃុំខ្លួន ក្នុងប្រទេសអ៊ីស្រាអ៊ែល ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top