ព័ត៌មានអន្តរជាតិ

ចិននិងជប៉ុន គួរតែអនុវត្តការឯកភាពគ្នា ដែលមេដឹកនាំនៃប្រទេសទាំងពីរ សម្រេចបាន ដើម្បីជំរុញទំនាក់ទំនងទ្វេភាគី

រូបភាព៖ Xinhua

ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានឲ្យដឹងថា ប្រទេសចិន និងជប៉ុន គួរតែអនុវត្តការឯកភាពគ្នា ដែលមេដឹកនាំ នៃប្រទេសទាំងពីរសម្រេចបាន ដើម្បីជំរុញទំនាក់ទំនងទ្វេភាគី តាមបណ្តោយផ្លូវ ត្រូវនៃការអភិវឌ្ឍន៍ដ៏ត្រឹមត្រូវ នេះបើតាមរដ្ឋមន្ត្រីការបរទេសចិន។

លោក វ៉ាង យី ដែលជាសមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានធ្វើការកត់សម្គាល់នេះ ក្នុងពេលជួបជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី Yoko Kamikawa នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសត្រីភាគី រវាងចិន ជប៉ុន និងកូរ៉េខាងត្បូង នៅទីក្រុងកំពង់ផែប៊ូសាន។

លោក វ៉ាង យី បានលើកឡើងថា នៅក្នុងកិច្ចប្រជុំរបស់ពួកគេនៅសាន់ហ្វ្រាន់ស៊ីស្កូ មេដឹកនាំនៃប្រទេសទាំងពីរ បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ពួកគេ ចំពោះគោលការណ៍ ដែលមានចែងក្នុងឯកសារនយោបាយទាំង៤ រវាងចិន និងជប៉ុន បានបញ្ជាក់ឡើងវិញនូវជំហរនៃទំនាក់ទំនងយុទ្ធសាស្ត្រ និងផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ ហើយបានយល់ព្រមលះបង់ខ្លួនដើម្បីរួមគ្នាកសាងទំនាក់ទំនងចិន-ជប៉ុនប្រកបដោយភាពស្ថាបនា និងស្ថិរភាព ដែលឆ្លើយតបនឹងការទាមទារនៃសករាជថ្មី ដែលជាការណែនាំនយោបាយដ៏សំខាន់ សម្រាប់ទំនាក់ទំនងទ្វេភាគី។

ដោយកត់សម្គាល់ថា ចិន និងជប៉ុន គឺជាអ្នកជិតខាងគ្នាដែលមិនអាចផ្លាស់ទីទៅឆ្ងាយបាន លោក វ៉ាង យី បានលើកឡើងថា ការរួមរស់ដោយសន្តិភាព មិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមក និងការអភិវឌ្ឍន៍រួមគ្នាបម្រើផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជនទាំងពីរ។

លោកបានបន្ថែមថា ភាគីទាំងពីរគួរតែជំរុញយ៉ាងពេញលេញ ឆ្ពោះទៅមុខទំនាក់ទំនងយុទ្ធសាស្ត្រ និងផលប្រយោជន៍ទៅវិញទៅមក ដោយរៀបចំផែនទីបង្ហាញផ្លូវ និងតារាងពេលវេលាដែលត្រូវគ្នា៕

ប្រែសម្រួល ឈូក បូរ៉ា

To Top