បរទេស៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu បាននិយាយថា ប្រព័ន្ធការពារដែនអាកាសរួមគ្នា រវាងរុស្ស៊ី និងអតីតសាធារណរដ្ឋសូវៀត ដែលបង្កើតជាអង្គការសន្ធិសញ្ញាសន្តិសុខ សមូហភាព (CSTO) ពិតជាត្រូវបានបង្កើតឡើង ទោះបីជាវាមិនត្រូវបានឆ្លុះបញ្ចាំង នៅក្នុងឯកសារណាមួយក៏ដោយ ។
សម្ព័ន្ធការពារ ដែលមានតាំងពីឆ្នាំ ២០០២ មកទល់បច្ចុប្បន្នដែលបានរួបរួមគ្នា មានដូចជាអាមេនី បេឡារុស កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន រុស្ស៊ី និងតាជីគីស្ថាន។
លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ប្រព័ន្ធការពារដែនអាកាសរួមគ្នាត្រូវបានបំពាក់យ៉ាងល្អ និងមានផ្នែករឹងសមស្រប ហើយយើងធ្វើសមយុទ្ធជាទៀងទាត់ និងរក្សាវាឱ្យស្ថិតក្នុងស្ថានភាពត្រៀមប្រយុទ្ធ ជានិច្ចផងដែរ។
កាលពីសប្តាហ៍មុន ប្រធានាធិបតីរុស្ស៊ី លោកVladimir Putin បាននិយាយថា ទីក្រុងមូស្គូបានផ្គត់ផ្គង់ ប្រព័ន្ធការពារដែនអាកាស S-300 ចំនួនពីរ ដែលរួមមានប្រព័ន្ធបាញ់បង្ហោះ ចំនួន៨ ដល់រដ្ឋតាជីគីស្ថាន ដែលជាផ្នែក នៃកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើតខែលការពារដែនអាកាស រួមគ្នាជាមួយសមាជិកនៃកងនាវាចរ។
គួរឲ្យដឹងដែរថាសម្ព័ន្ធការពារដែលដឹកនាំដោយរុស្ស៊ីនេះ លោកPutinបានសង្កត់ធ្ងន់ថា៖ជាទូទៅយើងត្រៀមខ្លួនជាស្រេចដើម្បីបន្តនិងបញ្ចប់ការងារនេះទាក់ទងនឹង CSTO ទាំងមូល៕
ប្រែសម្រួល៖ស៊ុនលី