ព័ត៌មានអន្តរជាតិ

លោក Musk គាំទ្រប្រតិបត្តិការអ៊ីស្រាអែល នៅហ្គាហ្សា

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Elon Musk បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​បន្ទាប់ពី​ បាន​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​ប្រទេស​ នៅ​ក្រុងយេរូសាឡឹម​ខាងលិច​ថា អ៊ីស្រាអែល​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី ប្រតិបត្តិការ​បំផ្លាញ​ក្រុម​ហាម៉ាស​ឡើយ​។

ប្រធានក្រុមហ៊ុន X ដែលជាអតីត Twitter បានធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ា បន្ទាប់ពីអ្នករិះគន់នៅសហរដ្ឋអាមេរិក បានចោទប្រកាន់គាត់ពីបទប្រឆាំងពួកយូដា។

នាយករដ្ឋមន្ត្រី Benjamin Netanyahu បានធ្វើដំណើរស្វាគមន៍និងអមដំណើរលោក Musk ទៅទស្សនា Kfar Aza ដែលជាតំបន់ kibbutz នៅភាគខាងត្បូងអ៊ីស្រាអែល ដែលបានទទួលរងការវាយប្រហារ ដោយក្រុមហាម៉ាសក្នុងអំឡុងពេល ការលុកលុយថ្ងៃទី៧ ខែតុលា ហើយបានបង្ហាញអ្នកទស្សនា នូវខ្សែភាពយន្តរយៈពេល ៤៤នាទី ដែលអ៊ីស្រាអែលបានរួមគ្នាដើម្បីបង្ហាញពី អំពើឃោរឃៅរបស់ក្រុមប៉ាឡេស្ទីន។

បន្ទាប់ពីដំណើរទស្សនកិច្ចនេះ លោក Netanyahu បានរៀបចំកម្មវិធីជាសម្លេងនៅលើ X ផងដែរដែលក្នុងនោះគាត់បាននិយាយជាមួយ Musk អំពីអ្វីដែលរដ្ឋាភិបាលអ៊ីស្រាអែលកំពុងធ្វើ ហើយបានពណ៌នាក្រុមហាម៉ាសថាជា ដែលកំពុងលាក់ខ្លួននៅពីក្រោយ ជនស៊ីវិលនៅតំបន់ហ្គាហ្សា។

គួរឲ្យដឹងដែរថាក្នុងអំឡុងពេលនៃការចាក់ផ្សាយ លោក Musk បានយល់ស្របនឹងអំណះអំណាងភាគច្រើនរបស់ Netanyahu ៕

ប្រែសម្រួល៖ ស៊ុន លី

To Top