បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កិច្ចព្រមព្រៀងឈប់បាញ់គ្នាបណ្តោះអាសន្ន ដើម្បីការងារមនុស្សធម៌ នៅក្នុងជម្លោះអ៊ីស្រាអែលនិងហ្គាហ្សា ដែលនឹងត្រូវផុតកំណត់នៅល្ងាចថ្ងៃចន្ទ ប៉ុន្តែត្រូវបានពន្យារពេល ៤៨ម៉ោងបន្ថែមទៀត ។
អ្នកនាំពាក្យក្រសួងការបរទេស លោក Majid al-Ansari បាននិយាយនៅក្នុងសារបង្ហោះនៅលើ X ថាកាតាប្រកាសថា ជាផ្នែកមួយនៃការសម្រុះសម្រួលដែលកំពុងដំណើរការ កិច្ចព្រមព្រៀងមួយត្រូវបានឈានដល់ ដើម្បីបន្តការផ្អាកមនុស្សធម៌រយៈពេលពីរថ្ងៃបន្ថែមទៀត នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។
បន្តិចក្រោយមក ក្រុមហាម៉ាស់បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបញ្ជាក់ថា បទឈប់បាញ់ត្រូវបានបន្ត ដោយផ្តល់កិត្តិយសដល់កាតា និងអេហ្ស៊ីបសម្រាប់ការសម្រុះសម្រួល។
លោក Ghazi Hamad សមាជិកនៃការិយាល័យ នយោបាយរបស់ក្រុមបានប្រាប់ Al Jazeera ថា៖ខ្ញុំសង្ឃឹមថាយើងអាចបន្តរហូតដល់ យើងឈានដល់ការបញ្ចប់នៃសង្រ្គាមនេះ និងការឈ្លានពានមកលើ ប្រជាជនរបស់យើងនៅហ្គាហ្សាទាំងមូល ។
ទោះបីជាយ៉ាងណាក្តីប្រទេសអ៊ីស្រាអែល មិនទាន់ធ្វើអត្ថាធិប្បាយអំពី ការពន្យារពេលនេះនៅឡើយទេ ៕
ប្រែសម្រួល៖ ស៊ុន លី