ព័ត៌មានអន្តរជាតិ

កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសចិន ជប៉ុននិងកូរ៉េខាងត្បូង លើកទី១០ បើកធ្វើនៅក្រុងប៊ូសាន នៃប្រទេសកូរ៉េខាងត្បូង

ថ្ងៃទី ២៦ ខែវិច្ឆិកាតាមម៉ោងក្នុងតំបន់ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន បានរួមជាមួយលោក Park Jin រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង និងលោកស្រី Kawakami Youko រដ្ឋមន្ត្រីការបរទេសជប៉ុនចូលរួម កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសចិន ជប៉ុននិងកូរ៉េខាងត្បូងលើកទី ១០ដែលបើកធ្វើនៅក្រុងប៊ូសានប្រទេសកូរ៉េខាងត្បូង។

ថ្លែងក្នុងកិច្ចប្រជុំ លោក Wang Yi បានលើកឡើងថា កិច្ចសហប្រតិបត្តិការរវាងចិន ជប៉ុននិងកូរ៉េខាងត្បូងបានក្លាយ ទៅជាក្របខ័ណ្ឌសហប្រតិបត្តិការពហុភាគី ដែលមានកម្រិតយន្តការភាវូបនីយកម្មខ្ពស់បំផុត គ្របដណ្តប់វិស័យធំទូលាយបំផុត និងមានខ្លឹមសារសម្បូរបែបបំផុតក្នុងតំបន់អាស៊ីប៉ូព៌ា ដែលបានបម្រើយ៉ាងប្រាកដប្រជាជន ចំពោះការអភិវឌ្ឍនៃប្រទេសទាំងបី និងផ្តល់សុភមង្គលដល់ប្រជាជនក្នុងតំបន់។

ប្រឈមមុខនឹងការវិវត្តន៍ទកាន់តែលឿន នៃនិម្មាបនកម្មក្នុងរយៈពេលមួយរយឆ្នាំនិងការស្តារសេដ្ឋកិច្ចសកលឡើងវិញមានភាពយឺតរ៉ាវ ចិន ជប៉ុននិងកូរ៉េខាងត្បូងគួរតែប្រកាន់ឥរិយាបថកាន់ខិតខំប្រឹងប្រែង ដើម្បីដើរតួនាទីយ៉ាងសកម្មសម្រាប់ ការជំរុញការអភិវឌ្ឍក្នុងតំបន់និងទូទាំងពិភពលោក។

ភាគីចិននឹងបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ ដែលរាប់អានជាមួយប្រទេសជិតខាង និងយកប្រទេសជិតខាងជាដៃគូ ធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយកូរ៉េខាងត្បូង និងជប៉ុនដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី ឱ្យវិលត្រឡប់ទៅរកផ្លូវត្រឹមត្រូវ ក៏ដូចជារក្សាការអភិវឌ្ឍជានិរន្តរភាព ដែលប្រកបដោយភាពល្អបរិសុទ្ធនិងស្ថិរភាព ក្នុងន័យរួមចំណែកថ្មីសម្រាប់សន្តិភាពនិងវិបុលភាព ក្នុងតំបន់និងពិភពលោក។

លោកPark Jin និងលោកស្រី Kawakami Youko បានវាយតម្លៃយ៉ាងសកម្មចំពោះការវិវឌ្ឍ
នៃកិច្ចសហប្រតិបត្តិការរវាងចិន ជប៉ុននិងកូរ៉េខាងត្បូង ដោយសម្គាល់ឃើញថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី គឺប្រកបដោយសារសំខាន់និងសក្តានុពលយ៉ាងធំធេង។ ប្រឈមមុខនឹងស្ថានការណ៍ថ្មី ប្រទេសទាំងបីគួរតែរំលឹកឡើងវិញ នូវបំណងដើមនៃកិច្ចសហប្រតិបត្តិការ បង្កើនការផ្លាស់ប្តូរមតិយោបល់ និងការប្រាស្រ័យទាក់ទង ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីនាំមកនូវសមិទ្ធផលជាក់ស្តែងកាន់តែ ច្រើនសម្រាប់ប្រជាជននៃប្រទេសទាំងបី៕ អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top