ព័ត៌មានអន្តរជាតិ

IOM៖ ជនអន្តោប្រវេសន៍ ខុសច្បាប់ចំនួន១៦៣នាក់ ត្រូវបានជួយសង្គ្រោះ ចេញពីឆ្នេរសមុទ្រ នៃប្រទេសលីប៊ី

Xinhua

ទ្រីប៉ូលី៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ថា កាលពីថ្ងៃចន្ទ អង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុក ហៅកាត់ថា (IOM) បានឲ្យដឹងថា ជនចំណាកស្រុកខុសច្បាប់ចំនួន១៦៣នាក់ត្រូវបានជួយសង្គ្រោះនៅឯឆ្នេរសមុទ្រនៃប្រទេសលីប៊ី កាលពីសប្តាហ៍មុន ។
អង្គការ IOM បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ចាប់ពីថ្ងៃទី១៩ ខែវិច្ឆិកា ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ជនចំណាកស្រុកចំនួន១៦៣នាក់ ត្រូវបានស្ទាក់ចាប់ ហើយបានបញ្ជូនត្រឡប់ទៅប្រទេសលីប៊ីវិញ” ។

អង្គការដដែលនេះបានឲ្យដឹងថា ជនចំណាកស្រុកដែលត្រូវ បានជួយសង្គ្រោះ ក្នុងនោះរួមមានស្ត្រីចំនួន២០នាក់ និងកុមារ ចំនួន១២នាក់ ដោយបានបន្ថែមថា សាកសពជនចំណាកស្រុកខុសច្បាប់ម្នាក់ ត្រូវបានស្រង់យកមកវិញចេញពីក្នុងទឹក ។

អង្គការ IOM គិតមកដល់ពេលនេះ ជនចំណាកស្រុកខុសច្បាប់ សរុបចំនួន១៥.០៥៧នាក់ត្រូវបានជួយសង្គ្រោះ និងបញ្ជូនត្រឡប់ទៅប្រទេសលីប៊ីវិញ ខណៈដែលចំនួន៩៤៧នាក់បានស្លាប់ និងចំនួន១.២៥៦នាក់បានបាត់ខ្លួននៅលើផ្លូវមេឌីទែរ៉ាណេ ភាគកណ្តាលនៃឆ្នេរសមុទ្រលីប៊ី
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top