ព័ត៌មានអន្តរជាតិ

ហុងគ្រី៖ អង្គការណាតូ បានទទួលស្គាល់អំពីបរាជ័យ នៃប្រតិបត្តិការវាយបក របស់អ៊ុយក្រែន

Global Look Press

បរទេស៖ យោងតាមរដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសជាច្រើនរូប នៅក្នុងកិច្ចប្រជុំរបស់អង្គការណាតូក្នុងសប្តាហ៍នេះ នៅទីក្រុងប្រ៊ុសែល បានទទួលស្គាល់ថា ប្រតិបត្តការវាយលុករបស់អ៊ុយក្រែន ដែលរំពឹងទុកយ៉ាងខ្លាំងនោះ បានបរាជ័យរួចទៅហើយ។

លោក​បាន​និយាយ​ថា ផែនការ​ដើម​គឺ​សម្រាប់​អ៊ុយក្រែន​ ដើម្បី​កម្ចាត់​រុស្ស៊ី​នៅ​សមរភូមិ ដែល​បង្ក​ឲ្យ​មាន​ផលវិបាក​នយោបាយ ​នៅ​ក្រុង​ម៉ូស្គូខ្ញុំគិតថាថ្ងៃនេះ មនុស្សគ្រប់គ្នាអាចមើលឃើញ – ទោះបីជាពួកគេប្រហែល ជាមិនទទួលស្គាល់វាក៏ដោយថា ផែនការនេះពិតជាបានបរាជ័យ ។

លោកបានលើកឡើងទៀតថា៖ គោលដៅ និងក្តីសង្ឃឹមនៃការវាយលុករបស់ អ៊ុយក្រែនត្រូវបានធ្លាក់ចុះ ពីព្រោះមិនមានការផ្លាស់ប្តូរ អ្វីធំដុំនៅលើសមរភូមិ និងគ្មានការទម្លាយណាមួយឡើយ ហើយវាបានទទួលស្គាល់ដោយមនុស្សជាច្រើន នៅកិច្ចប្រជុំណាតូរួចទៅហើយដែរ។

គួរឲ្យដឹងដែរថានៅក្នុងកិច្ចប្រជុំ របស់រដ្ឋមន្ត្រីការបរទេសណាតូ អគ្គលេខាធិការលោក Jens Stoltenberg បានជំរុញឱ្យរដ្ឋជាសមាជិករក្សាផ្លូវ ក្នុងការបំពាក់អាវុធអ៊ុយក្រែនបន្តទៀត ដោយទទូចថានេះក៏និយាយអំពី ផលប្រយោជន៍សន្តិសុខរបស់ យើងទាំងអស់គ្នាផងដែរ៕

ប្រែសម្រួល៖ ស៊ុន លី

To Top