ព័ត៌មានអន្តរជាតិ

ណាតូ សន្យាការតាំងចិត្តថ្មីមួយទៀត សម្រាប់ប្រទេសអ៊ុយក្រែន

AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃពុធម្សិលមិញនេះអង្គការណាតូ បានសន្យាសាជាថ្មីម្តងទៀតថា នឹងបង្កើតផែនទីបង្ហាញផ្លូវឆ្ពោះទៅរក អន្តរប្រតិបត្តិការពេញលេញសម្រាប់អ៊ុយក្រែន ជាមួយយោធាទាំងអស់នៅក្នុងប្លុកនេះ។

ប្រភពដដែលបានសរសេរទៀតថា ខណៈពេលដែលទីក្រុងគៀវ បានស្វាគមន៍ការប្រកាសនេះ អ៊ុយក្រែនគឺកំពុងតែបានធ្លាក់ចុះយ៉ាងខ្លាំង នៃលទ្ធភាពក្នុងការក្លាយជា សមាជិកភាពដែលប្រធានាធិបតី Vladimir Zelensky បានប៉ុនប៉ងស្វែងរកចុងក្រោយម្តងទៀត កាលពីដើមឆ្នាំនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែល បានចេញផ្សាយបន្ទាប់ពី រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmitry Kuleba បានជួបជាមួយសមភាគីណាតូ របស់គាត់នៅទីក្រុងប្រ៊ូសែលកាលពីថ្ងៃពុធ សម្ព័ន្ធមិត្តលោកខាងលិចបាននិយាយថា ខ្លួនកំពុងបង្កើតផែនទីបង្ហាញផ្លូវ សម្រាប់ការផ្លាស់ប្តូររបស់អ៊ុយក្រែន ទៅកាន់អន្តរប្រតិបត្តិការ ពេញលេញជាមួយណាតូ ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top