ហាណូយ៖ យោងតាមការិយាល័យ ស្ថិតិទូទៅកាលពីថ្ងៃពុធ បានឱ្យដឹងថា ប្រទេសវៀតណាម បានឃើញការមកដល់អន្តរជាតិជាង ១១,២លាននាក់ក្នុងរយៈពេល ១១ខែដំបូង នៃឆ្នាំ២០២៣ ដែលខ្ពស់ជាងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ៣,៨ ដង និងស្មើនឹង ៦៨,៩ភាគរយ នៃកម្រិតមុនជំងឺរាតត្បាត ។
ប្រទេសនេះ បានស្វាគមន៍ភ្ញៀវទេសចរបរទេសជាង ១,២ លាននាក់នៅក្នុងខែវិច្ឆិកា កើនឡើង ១០,៩ភាគរយ ធៀបនឹងខែមុន និង ២,១ ដងខ្ពស់ជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

យោងតាមអាជ្ញាធរជាតិ ទេសចរណ៍វៀតណាម ក្រោមក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ កូរ៉េខាងត្បូង នៅតែជាទីផ្សារប្រភពទេសចរណ៍ ធំបំផុតរបស់វៀតណាម ក្នុងអំឡុងពេល ដែលបានលើកឡើង ដោយមានអ្នកមកដល់ចំនួន ៣,២ លាននាក់ ស្មើនឹង ២៨,៥ភាគរយ។
គួរបញ្ជាក់ថា យោងតាមក្រសួងបានឱ្យដឹងថា ប្រទេសវៀតណាម បានកំណត់គោលដៅការមកដល់ របស់ជនបរទេសនៅឆ្នាំ២០២៣ ប្រហែល ១២លានទៅ ១៣លាននាក់ ៕
ប្រែសម្រួល ឈូក បូរ៉ា
