ព័ត៌មានអន្តរជាតិ

ការិយាល័យនយោបាយ នៃមជ្ឈិមបក្សកុម្មុយនីស្តចិន បើកិច្ចប្រជុំពិគ្រោះពិភាក្សាអំពី «មតិយោបល់ ស្តីពីគោលនយោបាយ និងវិធានការមួយចំនួន ក្រោមអធិបតីភាព លោក Xi Jinping ដើម្បីជំរុញ ថែមមួយកម្រិតទៀត នូវការអភិវឌ្ឍតំបន់ ខ្សែក្រវាត់សេដ្ឋកិច្ចទន្លេ យ៉ងសេដោយគុណភាពខ្ពស់» និង«លក្ខន្តិកៈការងារការទូត ដែលដឹកនាំដោយបក្សកុម្មុយនីស្តចិន»

ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានបើកកិច្ចប្រជុំក្រោមអធិបតីភាព លោកXi Jinping ប្រធានរដ្ឋ ចិន ដើម្បីពិគ្រោះពិភាក្សា អំពី «មតិយោបល់ស្តីពីគោលនយោបាយ និងវិធានការមួយចំនួន ដើម្បីជំរុញថែមមួយកម្រិតទៀត នូវការអភិវឌ្ឍ តំបន់ខ្សែក្រវាត់ សេដ្ឋកិច្ចទន្លេយ៉ងសេ ដោយគុណភាពខ្ពស់»និង «លក្ខន្តិកៈការងារ ការទូតដែលដឹកនាំដោយបក្សកុម្មុយនីស្តចិន»។

កិច្ចប្រជុំបានលើកឡើងថា យុទ្ធសាស្ត្រអភិឌ្ឍតំបន់ ខ្សែក្រវាត់សេដ្ឋកិច្ចទន្លេយ៉ង សេគឺគោលនយោបាយ និងយុទ្ធសាស្ត្រដ៏សំខាន់ របស់មជ្ឈិមបក្ស កុម្មុយនីស្តចិន ដែលមាន លោក Xi Jinpingជាមេដឹកនាំស្នួល ។ តាំងពីអនុវត្តយុទ្ធសាស្រ្តនេះ មកគំនិតយល់ដឹង បរិស្ថានអេកូឡូស៊ីបែបផែន អភិវឌ្ឍន៍ការ រួមបញ្ចូលគ្នានូវតំបន់ និងការកែទម្រង់ និងបើកចំហជាដើម បានមានការប្រែប្រួលយ៉ាងខ្លាំង គុណភាពអភិវឌ្ឍន៍ត្រូវបានលើកកម្ពស់ជាបណ្តើរៗ និងមាននិន្នាការ អភិវឌ្ឍន៍កាន់តែល្អប្រសើរ ។ កិច្ចប្រជុំបានលើកឡើងថា «លក្ខន្តិកៈការងារការទូតដែលដឹកនាំដោយ បក្សកុម្មុយនីស្តចិន» បានកំណត់នូវលក្ខខណ្ឌ ចំពោះការងារការទូត ដែលដឹកនាំ ដោយបក្សកុម្មុយនីស្តចិន ដែលបានរៀបចំចាត់ចែងនូវគំនិត និងទស្សនៈប្រព័ន្ធនិង របបនយោបាយ ព្រមទាំងប្រែក្លាយ ការអនុវត្តជាក់ស្តែង ដោយជោគជ័យ ទៅជាសមិទ្ធផល ជាក់ស្តែង ដែលមានអត្ថន័យសំខាន់ ក្នុងការធានា ដល់គោលនយោបាយ និងគោលដៅធំនិងការរៀបចំចាត់ចែង ជាយុទ្ធសាស្រ្ត របស់មជ្ឈិមបក្ស ឱ្យទទួលបានការអនុវត្តយ៉ាង ប្រាកដប្រជា៕អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top