ព័ត៌មានអន្តរជាតិ

មេបញ្ជាការទ័ពជើងទឹកថា នាវាមុជទឹកថាមពលនុយក្លេអ៊ែរ គឺជាអាទិភាពសម្រាប់កងទ័ពជើងទឹករុស្ស៊ី

រូបភាពពី៖​ AFP

បរទេស៖ អគ្គមេបញ្ជាការកងទ័ពជើងទឹករុស្ស៊ី លោក Nikolai Yevmenov បាននិយាយកាលពីថ្ងៃពុធថា ការសាងសង់នាវាមុជទឹកនុយក្លេអ៊ែរពហុគោលបំណង និងយុទ្ធសាស្ត្រ គឺជាអាទិភាពសម្រាប់ឧស្សាហកម្មកងទ័ពជើងទឹក និងផលិតកប៉ាល់របស់រុស្ស៊ី។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់មន្រ្តីយោធាថា មេបញ្ជាការកងទ័ពជើងទឹករុស្ស៊ីនឹងដាក់បន្ថែមនូវបុព្វលាភលើការអភិវឌ្ឍន៍នាវាមុជទឹកនុយក្លេអ៊ែរ ដែលជាផ្នែកមួយនៃកងកម្លាំងនាវាមុជទឹក ដែលជាមូលដ្ឋានសម្រាប់ធានាសន្តិសុខនៅសមុទ្រ និងក្នុងមហាសមុទ្រ។ ការសាងសង់នាវាមុជទឹកនុយក្លេអ៊ែរពហុគោលបំណង និងយុទ្ធសាស្ត្រគឺជាអាទិភាពមួយនៅក្នុងការងាររួមគ្នារបស់យើងជាមួយឧស្សាហកម្មនេះ»។

លោក Yevmenov បាននិយាយថា នាវាមុជទឹកនុយក្លេអ៊ែរដែលត្រូវបានសាងសង់ក្រោមគម្រោងគឺជាឧទាហរណ៍នៃ “ការអភិវឌ្ឍន៍ថ្មីតែមួយគត់របស់រុស្សីនៃឧបករណ៍កងទ័ពជើងទឹក” ។

នៅពេលនេះ នាវាមុជទឹកនុយក្លេអ៊ែរចំនួនបីនៃគម្រោង Yasen (Severodvinsk, Kazan និង Novosibirsk) ស្ថិតនៅក្នុងកងនាវាចម្បាំងរបស់កងទ័ពជើងទឹករុស្ស៊ី។ នាពេលខាងមុខ នាវាមុជទឹកនៃគម្រោងនេះ នឹងត្រូវបំពាក់ដោយមីស៊ីល Zircon ដែលមានល្បឿនលឿនជាងសំឡេង៕ ប្រែសម្រួលៈ ណៃ តុលា

To Top