បរទេស៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក បា្រយុទ្ធ ចាន់អូចា ត្រូវបានតែងតាំង ជាសមាជិកក្រុមប្រឹក្សា ព្រះមហាក្សត្រ ដោយព្រះមហាក្សត្រ Maha Vajiralongkorn, នេះបើយោងតាមកាសែត Royal Gazette ចេញផ្សាយកាលពីថ្ងៃពុធ។
យោងតាមសារព័ត៌មាន The Nation របស់ថៃចេញផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ចូលជាធរមាននៅថ្ងៃទី ៣០ ខែវិច្ឆិកា (ថ្ងៃព្រហស្បតិ៍) អតីតមេបញ្ជាការកងទ័ព និងជាមេដឹកនាំរដ្ឋប្រហារគឺលោក ប្រាយុទ្ធ ចាន់ អូចា បានក្លាយជាសមាជិកចុងក្រោយ របស់សមាជិក ក្រុមប្រឹក្សាព្រះមហាក្សត្រ។
លោក ប្រាយុទ្ធ បានឡើងកាន់អំណាច ជានាយករដ្ឋមន្រ្តី ក្នុងឆ្នាំ២០១៤ បន្ទាប់ពីបានដឹកនាំរដ្ឋប្រហារ ផ្តួលរំលំរដ្ឋាភិបាលលោកស្រី Yingluck Shinawatra ។ លោកត្រូវបានជ្រើសរើស ជានាយករដ្ឋមន្ត្រី នៅក្នុងការបោះឆ្នោត ទូទៅបន្ទាប់ ហើយបានជាប់ឆ្នោតជាថ្មីក្នុងការបោះឆ្នោតឆ្នាំ ២០១៩ ។ ឧត្តមសេនីយ៍ ប្រាយុទ្ធ បានចាកចេញពីតំណែង កាលពីខែសីហា ឆ្នាំនេះ។
សមាជិកក្រុមប្រឹក្សាព្រះមហាក្សត្រ ត្រូវបានតែងតាំងដំបូង ក្នុងរជ្ជកាលព្រះបាទ ជូឡាឡុងកន, រាមាទី ៥ ជាទីប្រឹក្សាផ្ទាល់ របស់ព្រះមហាក្សត្រ ។
ក្រុមប្រឹក្សា គឺមាននាទីសម្របសម្រួលរវាងស្តេច និងរដ្ឋាភិបាល សភា តុលាការយុត្តិធម៌ វិស័យឯកជន និងប្រជាជនលើបញ្ហានៅក្នុងដែន សមត្ថកិច្ចរបស់ខ្លួន ៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
