ព័ត៌មានអន្តរជាតិ

ខ្មាន់កំាភ្លើង បើកការវាយប្រហារ នៅភាគខាងកើតអ៊ីរ៉ាក់ បណ្តាលឲ្យស្លាប់ មនុស្សតិចបំផុត១១នាក់

Rumi Kawser

បាដាដ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ថា មន្ត្រីសន្តិសុខម្នាក់បានឲ្យដឹងថា មនុស្សរហូតដល់១១នាក់បានស្លាប់ និង៩នាក់ផ្សេងទៀត បានរងរបួស កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលខ្មាន់កាំភ្លើង មិនស្គាល់មុខបាន បើកការវាយប្រហារ មកលើរថយន្តជនស៊ីវិលនៅក្នុងខេត្ត Diyala ស្ថិតនៅភាគខាងកើតនៃប្រទេសអ៊ីរ៉ាក់ ។

រថយន្តនេះត្រូវបានបើកការ វាយប្រហារ ដោយគ្រាប់បែក នៅតាមដងផ្លូវ ហើយបានរងការបាញ់ប្រហារ យ៉ាងធ្ងន់ធ្ងរដោយខ្មាន់ កាំភ្លើងមិនស្គាល់មុខ នៅក្នុងភូមិមួយនៅជិតទីក្រុង Wajihiya ចម្ងាយប្រហែល៩០គីឡូម៉ែត្រ ភាគឦសាននៃរដ្ឋធានីបាដាដ ប្រទេសអ៊ីរ៉ាក់ ។ លោក Alaa al-Saadi មេបញ្ជាការប្រចាំខេត្ត Diyala បានប្រាប់ដល់ទីភ្នាក់ងារ Xinhua យ៉ាងដូច្នេះ ។

លោក Al-Saadi បានលើកឡើង ទៀតថា ការវាយប្រហារ ចំនួន២ លើកមកលើរថយន្តបាន បណ្តាល ឲ្យមនុស្សចំនួន១១នាក់ស្លាប់និង៩នាក់ផ្សេងទៀតរងរបួស ក្នុងនោះចំនួន៥នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។

ខេត្ត Diyala ចម្រុះជាតិ សាសន៍ បានទទួលរងពីភាពចលាចល និងអំពើហិង្សាជាបណ្តើរៗ ក្នុងចំណោមសហគមន៍ ជនជាតិឃឺដ ស៊ុននី និងនិកាយស៊ីអ៊ីត ក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយចាប់ពីឆ្នាំ២០២៣ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top